ឱសថបុរាណធម្មជាតិ
រូបភាព
ព្យាបាលជំងឺ៖ រលាកថ្លើម គ្រុនចាញ់ ក្អកធ្លាក់ឈាម ឈាមច្រមុះ នោមឈាម ឈឺភ្នែក។
ប្រភេទរុក្ខជាតិ៖ ម្ជុលភ្នំ – ចន្ទលភ្នំ – ចន្ទលមេឃ
លក្ខណៈរុក្ខជាតិ៖
-ស្លឹក វាដុះចេញពីថ្នាំង មានទងវែង ដែលមានស្លឹកតែមួយបែកជាបួន កូនស្លឹករាងបីជ្រុង មានរោមតិចៗ
-ដើមតូចៗ វាររាបៗ មានថ្នាំងច្រើន ដុះឫសឆ្មារៗ តាមថ្នាំងនិមួយៗ ដែលមានតួនាទីបឺតយកជីវជាតិចិញ្ចឹមស្លឹក
-មានរសជាតិផ្អែមតិចៗ ធាតុត្រជាក់
កន្លែងដាំដុះ៖ ម្ជុលភ្នំជាទូទៅមានដុះនៅកន្លែងដែលមានទឹករាក់ៗ ដីភក់ៗ ដីស្រែ ឬតាមកន្លែងដែលមានដីសើម។
កំរិត និងរបៀបប្រើប្រាស់៖ លាងទឹកឱ្យស្អាត យកទៅហាលឱ្យស្ងួត ដាំផឹកពី ៩ ទៅ ១៥ក្រាម ក្នុងមួយថ្ងៃ ផឹកធម្មតា៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ