ឱសថបុរាណធម្មជាតិ
រូបភាព
» វិធីព្យាបាលបន្ទាន់ពេលរលាកទឹកក្តៅ កុំឲ្យមានស្នាម ឬពងបែក!
ជួយ share បន្តសម្រាប់ជាចំណេះដឹង!
ខាងក្រោមនេះ គឺជាវិធីព្យបាលបន្ទាន់ភ្លាមៗនៅពេលលោកអ្នក ឬសមាជិកគ្រួសារណាម្នាក់រលាកទឹកក្តៅ ឬត្រូវរលាកដោយរបស់ដែលក្តៅខ្លាំង៖
*វិធីទី១៖
យកស៊ុតទាមកគោះបំបែក យកតែស៊ុត-ស មកលាបនៅលើកន្លែងដែលរលាក
ទុកចោលរហូតស្ងួតដោយខ្លួនឯង និងរង់ចាំមួយស្របក់ធំទៀត សឹមលាងចេញដោយទឹកស្អាត កន្លែងដែលរលាកនឹងគ្មានស្នាមកន្ទួលក្រហម ឬឡើងពងបែកឡើយ
តែចំណុចសំខាន់គឺ មុនពេលលាបស៊ុត-ស ចូរកុំឲ្យប៉ះទឹកត្រជាក់ ឬរបស់អ្វីមុនឲ្យសោះ និងកុំកេះ ឬអេះពេលដែលស៊ុត-ស ជិតស្ងួតព្រោះអាចធ្វើឲ្យរបកស្បែកមកជាមួយបាន។
*វិធីទី២៖
យកសាច់ប្រទាលកន្ទុយក្រពើ មកលាប និងបិតនៅកន្លែងដែលរលាក ទុកចោល១៥នាទី
រួចលាងសម្អាតទឹកចេញ។
សម្រួលអត្ថបទដោយ អ៊ាង សុផល្លែត