ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រូបមន្តឱសថអាយុវឌ្ឍនៈចេកណាមវ៉ាត្រាំនឹងទឹកឃ្មុំ ជួយព្យាបាលរោគអាឡែកស៊ី (Allergy) ឲ្យធូរស្រាលបាន

11-Dec-2017 11:03 AM

រូបភាព


ដោយ: Uddam

រូបមន្តឱសថអាយុវឌ្ឍនៈចេកណាមវ៉ាត្រាំនឹងទឹកឃ្មុំ**ជួយព្យាបាលរោគអាឡែកស៊ី (Allergy) ឲ្យធូរស្រាលបាន
ជួយចែកគ្នាដឹងផង!*វិធីផ្សំ និងធ្វើជាថ្នាំ៖
១. ម្រេចខ្មៅបុកអោយគ្រាន់បែកគ្រាប់ ១០០ គ្រាប់ ឬច្រើនជាងហ្នឹងតិចតូចក៏បាន


២. ខ្ញីស្រស់ៗ១-២មើមហាន់ជាចម្រៀកស្ដើងៗ


៣. ចេកណាំវ៉ាធម្មជាតិទុំជោរ បើបានទុំលើដើមរឹតតែល្អ ១ ស្និត


៤. ទឹកឃ្មុំពិតៗ បានពីធម្មជាតិ។


**វិធីធ្វើ៖
– យកម្រេចខ្មៅ និងខ្ញីស្រស់ៗ ដែលហាន់រួចហើយ ដាក់រៀងបាតដប
– បកចេកណាំវ៉ាដាក់រៀងតាំងជាជួរត្រង់ រួចហើយក៏ចាក់ទឹកឃ្មុំពិតៗ អោយល្មមលិចចេក ហើយក៏បិទគ្របដប អោយត្រាំទុកចោល បីថ្ងៃ ក៏យកចេកមកទទួលទានបាន។


**វិធីធ្វើប្រើ៖
ព្រឹកទទួលទានមួយផ្លែ ល្ងាច មួយផ្លែ បើចេកអស់ក៏បន្ថែមចេកត្រាំទៀតក៏បាន ។
**ប្រសិទ្ធភាព៖ ជួយបំប៉នរាងកាយឱ្យរឹងមាំ ជួយព្យាបាលរោគអាឡែកស៊ី (Allergy) អោយស្បើយបាន។


*បញ្ជាក់រូបមន្តថ្នាំនេះ បានពីបូរាណ បច្ចុប្បន្ន មានជនជាតិថៃជាច្រើន និយមធ្វើទុកទទួលទាន ដើម្បីសុខភាព និងមានលោកតាម្នាក់ គាត់ធ្វើទុកទទួលទានរាល់ថ្ងៃ គាត់អាយុ ៨២ ឆ្នាំហើយ រាងកាយក៏នៅរឹងមាំ ដោយគាត់បានប្រាប់ថា គាត់មានសុខភាពទន់ខ្សោយទាំងឈឺចុកចាប់រាងកាយ គាត់ក៌ធ្វើថ្នាំនេះទទួលទានតាំងតែអាយុ ៥២ ឆ្នាំ មកម្លេះ។
អត្ថបទដកស្រង់៖ Sumedhi Medhi

**សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលមិនមានជម្រើសផ្សេង។**