ឱសថបុរាណធម្មជាតិ
ចុងអំបុក ឬ កុក ស ព្យាបាលរោគជ្រុះសក់ ក្រៅពីនេះ គេអាចយកវាមកព្យាបាលធ្លាក់ស រដូវមិនទៀង រោគសើស្បែក កើតពិស និងបូសទ្រនិច
រូបភាព
រកបានហើយចំពោះបងប្អូនដែលកើតរោគជ្រុះសក់! ឱសថនេះជួយបាន!
ចុងអំបុក ឬ កុក ស ព្យាបាលរោគជ្រុះសក់
លក្ខណៈរុក្ខជាតិៈ ជាគុម្ពព្រឹក្សតូចមួយប្រភេទ ដើមមានជ្រុងស្ទើរ មើលមិនឃើញ រលោង ឬមានរោមតិចៗ។ ស្លឹករាងពងក្រពើ ស្រួចចុង ស្រូចគល់ គែមពេញ។ កញ្ចុំផ្កាជាកួរធំ ផ្កាពណ៌ស ទងខ្លី។ ផ្លែជាប្រភេទផ្លែស្ងួត។
កន្លែងដាំដុះ៖ ដុះឯកឯង ឬ គេដាំជារុក្ខជាតិឱសថ
ផ្នែកប្រើប្រាស់ៈ ស្លឹក
ការព្យាបាលៈ រោគជ្រុះសក់
កំរិត និងរបៀបប្រើៈ ស្លឹកស្រស់បុក ឬកិនសម្រាប់ព្យាបាលរោគជ្រុះសក់លាបលើស្បែកក្បាល។
សារធាតុគីមីៈ ក្នុងគ្រាប់មាន x-methylene cyclopropyl , glycine, saponosid , tnanin, សាច់ផ្លែមានជាតិ Glucosefructose និង Amino acide
ក្រៅពីនេះ គេអាចយកវាមកព្យាបាលធ្លាក់ស រដូវមិនទៀង រោគសើស្បែក កើតពិស និងបូសទ្រនិចថែមទៀតផង។
#ព្យាបាលធ្លាក់ស រដូវមិនទៀង ឈឺចាប់ពេលមានរដូវ ត្រូវយកស្លឹកស្រស់មកកិនលាយទឹក ៥០ទៅ៧៥មីលីលីត្រ
#រោគសើស្បែក កើតពិស និងបូស ត្រូវយកឫសស្ងួតកិនជាម្សៅ លាយជាមួយស្ករ ឬទឹកឃ្មុំ ផឹកប្រើជាថ្នាំប៉ូវ ឯស្លឹកកំឡោចយកផេះលាយជាមួយប្រេងដូងមកលាបលើស្បែក។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ
កម្រងរូបរុក្ខជាតិឱសថចុងអំបុក ឬ កុក ស