ឱសថបុរាណធម្មជាតិ
រូបភាព
នោមញឹក អាចត្រូវបានបង្កឡើងដោយលក្ខខណ្ឌមួយចំនួនដែលប៉ះពាល់ដល់ផ្លូវទឹកនោមនៅកម្រិតណាមួយ។ ផ្លូវទឹកនោមរួមមានតម្រងនោម បំពង់ទឹកនោម (តភ្ជាប់តម្រងនោមទៅប្លោកនោម) ប្លោកនោម និងបំពង់ទឹកនោមដែលអោយទឹកនោមហូរចេញពីប្លោកនោមមកខាងក្រៅ។មានកត្តាជាច្រើនដែលអាចបង្កអោយមានការបត់ជើងតូចញឹកញាប់ដូចជា ៖
- ការឆ្លងជំងឺ ឬការរងរបួសលើប្លោកនោម
– លក្ខខណ្ឌដែលអាចបង្កើនការផលិតទឹកនោម
– ការប្រែប្រួលនៃសាច់ដុំ សរសៃប្រសាទ ឬជាលិកាផ្សេងទៀតដែលប៉ះពាល់ដល់មុខងារ ប្លោកនោម
- ការព្យាបាលជំងឺមហារីកមួយចំនួន
– ថ្នាំ ឬភេសជ្ជៈដែលបង្កើនការផលិតទឹកនោម។
ខាងក្រោមនេះជាវិធីសាស្ត្រសាមញ្ញៗ និងមានប្រសិទ្ធភាពក្នុងការព្យាបាល និងការពារអាការៈនោមញឹក៖
-ទទួលទានទឹក៖ គួរតែទទួលទានទឹកឲ្យបាន ៨កែវជារៀងរាល់ថ្ងៃ។ អ្នកអាចទទួលទានទឹកផ្លែឈើស្រស់ឲ្យបាន១កែវជារៀងរាល់ថ្ងៃផងដែរ។ ត្រូវជៀសវាងទទួលទានតែចត់ កាហ្វេ និងគ្រឿងស្រវឹង។ ការទទួលទានទឹកឲ្យបានគ្រប់គ្រាន់អាចជួយព្យាបាលបញ្ហានោមញឹកបាន។ វានឹងជួយឲ្យអ្នកជាសះស្បើយក្នុងរយៈពេល ២៤ម៉ោង។
-ផ្លែទទឹម
យកផ្លែទទឹមមកកិនអោយម៉ត់ដូចម្សៅ រួចយកទឹក ៥ក្រាម លាយជាមួយម្សៅទទឹមបន្តិច។ ទទួលទានឲ្យបាន២ដងក្នុង១ថ្ងៃ រយៈពេលចំនួន ១០ថ្ងៃ។ ទទួលទានវាជារៀងរាល់ព្រឹក និងល្ងាច។
វិធីនេះពិតជាល្អ និងមានប្រសិទ្ធភាពបំផុតចំពោះអាការៈនោមញឹករបស់មនុស្សពេញវ័យ។ វិធីនេះក៏អាចជួយកាត់បន្ថយបញ្ហាផ្សេងទៀតដែលទាក់ទងនឹងអាការៈនោម ញឹកនេះ។ ផ្លែទទឹមអាចជួយបង្កើនកម្រិតឈាមក្នុងរាងកាយ។
អាការៈនោមញឹកនាំឲ្យគេងមិនលក់ និងមានភាពតានតឹងនៅក្នុងរាងកាយ។ គួរតែទទួលទានទឹកអោយបានគ្រប់គ្រាន់ ក្នុងពេលមានអាការៈនោមញឹក។ ចំពោះករណីខ្លះ គួរតែទៅជួបនឹងវេជ្ជបណ្ឌិត ប្រសិនបើអាការៈនោមញឹកមិនអន់ថយ និងមានភាពឈឺចាប់។
ចំពោះបងប្អូនដែលអាការៈនៃជំងឺឈឺថ្ងាក្រាមផ្ចិតឈឺក្តៅក្រហាយៗ ក្តៅខ្លួន នោមមិនចេញចេញដែរតែចេញតិចៗ ព្រឺសម្បុរ ពិបាកនោម នោមញឹកញាប់ នោមមកហួលបង្ហួរនោម ក្តៅក្រហាយ នោមហើយ រកតែ៥ទៅ១០នាទីមិនទាន់ទេ ឈឺនោមទៀតហើយ។ ពេលញ៉ាំទឹករួចប្រហែល១៥នាទីមិនទាន់ទេ ឈឺនោមទៀតហើយ ផ្នែកខាងក្រោមផ្ចិតរហូតដល់បង្ហួរនោម ឈឺជាប់អួលៗរហូត ។ នេះគឺរូបមន្តពិសេសសម្រាប់អាការៈដូចខាងលើ គឺយកទឹកដូងខ្ចីល្មមមួយផ្លែលាយជាមួយក្រូចឆ្មាររអស់២ផ្លែ រំលែកទឹកនេះហូប៣ដងក្នុងមួយថ្ងៃនឹងបាត់ហើយ។
ផ្លែទទឹមផ្ដល់សារៈប្រយោជន៍ច្រើនយ៉ាងដល់សុខភាព ដូចជាៈ
– អ្នកកើតជំងឺទឹកនោមផ្អែម អាចទទួលទានផ្លែទទឹមដោយគ្មានការបារម្ភ ព្រោះកម្រិតជាតិស្ករក្នុងផ្លែទទឹម មិនធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង
– បន្ថយល្បឿនជំងឺវង្វេងវង្វាន់ ដោយទប់ស្កាត់ការរលាកដែលបំផ្លាញកោសិកាខួរក្បាល និងសរសៃប្រាសាទ
– អង់ទីអុកស៊ីដង់ក្នុងទឹកផ្លែទទឹម ជួយបញ្ចុះសម្ពាធឈាម
– អ្នកជំងឺដែលធ្លាប់ព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតពីមុនមក អាចញ៉ាំទឹកផ្លែទទឹម ២៣៦ មីលីលីត្រ ជារាល់ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺមហារីក
– បន្ថយអត្រាប្រឈមជំងឺមហារីក ជំងឺបេះដូង ឬជំងឺទឹកនោមផ្អែម
– ព្យាបាលជំងឺសន្លាក់ ដែលបណ្ដាលមកពីឆ្អឹងខ្ចីចុះខ្សោយ (ទទឹមផ្ទុកសារធាតុប្រឆាំងប្រិតិកម្មអុកស៊ីត ដែលជួយពង្រឹងឆ្អឹងខ្ចី)
– ការពារសុខភាពមាត់ធ្មេញ ដោយទប់ស្កាត់កំណើនជាតិកំបោរនៅលើធ្មេញ
– ជួយសម្រកទម្ងន់
– បន្ថយកម្រិតកូឡេស្តេរ៉ូលដែលគ្មានប្រយោជន៍ ដែលជួយការពារពីជំងឺដាច់សសៃឈាមក្នុងខួរក្បាល និងជំងឺបេះដូងផ្សេងៗទៀត។
សូមបញ្ចាក់ថាៈ ទទឹម ជារុក្ខជាតិម្យ៉ាង មានកំពស់រហូតដល់ ៥-៦ ម៉ែត្រ។ សំបកនៃដើមមានពណ៌ត្នោតស្រាល ផ្កាពណ៌ក្រហម ស្លឹករលោងតូចៗមានពណ៌បៃតងជានិច្ច។ ផ្កាពណ៌ក្រហមទឹកក្រូចមានទំហំធំ។ សាច់ខាងក្នុងសុទ្ធតែជាគ្រាប់ ដែលមានផ្ទុកទឹកជូរអែម៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយៈ អ៊ាង សុផល្លែត