វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ សាច់គោ ១គីឡូ វះជាចង្វារមូល ឬជាបន្ទះៗតាមចំណូលចិត្ត, ទឹកត្រី ១ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាបាយ, ប្រេងល្ង ២ស្លាបព្រាបាយ, ស្ករស ២ស្លាបព្រាបាយ, ប៊ីចេង ១ស្លាបព្រាកាហ្វេ, ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ, ល្ងស ២-៣ស្លាបព្រាបាយ, ម្ទេសហុយ (ដាក់តាមចំណូលចិត្ត)។
វិធីធ្វើ៖
១.យកសាច់ដាក់ប្រឡាក់ជាមួយជាគ្រឿង ទឹកត្រី អំបិល ប្រេងល្ង ស្ករស ប៊ីចេង ម្រេចម៉ត់ ល្ងស និងម្ទេសហុយប្រឡាក់ចូលគ្នាឱ្យសព្វល្អ ទុករយៈពេល ១ម៉ោង សឹមយកទៅដាក់ហាលថ្ងៃ ២-៤ថ្ងៃ (ដើម្បីឱ្យសាច់ស្ងួត និងក្រៀម)
២.រួចហើយពេលទទួលយកសាច់ទៅអាំង ឬចៀនឱ្យឆ្អិនជាការស្រេច អាចជ្រលក់បន្ថែមជាមួយទឹកម្រេច ឬជ្រក់ល្ហុងតាមចំណូលចិត្តកាន់តែឆ្ងាញ់៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។