ឱសថបុរាណធម្មជាតិ
រូបភាព
សារធាតុ ក្នុងព្រលឹត ១០០ក្រ ៖
-Protein 0.3g , Fat 0.1g , Fiber 1.7g , Calcium 8mg , Betacarotine 44Micro g, Vit A 7Micro g , VitC 15mg , Vit B1 B2 B3 , ធាតុ ដែក 0.2mg , Phosphorus 3mg ……
គុណប្រយោជន៍ ៖
-បំប៉នរាងកាយ បំប៉នកម្លាំង ជំនួយបេះដូង ( ផ្កា មើម )
-បំប៉ន ឆ្អឹង ធ្មេញ និងក្រចក
– បំបាត់គ្រុនក្តៅ ក្តៅក្នុង
-ការពារមហារីកពោះវៀន បំប៉នស្ត្រី មានផ្ទៃពោះ ( ផ្កា មើម គ្រាប់ )
-ដើមព្រលឹតអាចយកទៅធ្វើពណ៌ជ្រលក់សូត្របានដែរ ។
១/រូមមន្តញ៉ាំព្រលឹតត្រី
-ត្រីកាម៉ុង ចៀន ឬ ត្រីខកំប៉ងចៀន បេះសាច់ដុំធំៗបន្តិច (៣ ត្រី)
-ព្រលឹតហាន់បញ្ឆិតកន្លះចានទាប ( ស្រុស ឬ ឆៅ តាមចំណូល )
-សាឡាត់ទ្រាប់ចាន និងម្ទេសក្រហមសម្រាប់តុបតែងចាន
-ទឹកញ៉ាំ ( ទឹកត្រី ២ស្លាបព្រាបាយ ស្ករត្នោត២ស្លាបព្រាកាហ្វេ ក្រូចឆ្មា ៣ ស្លាបព្រាបាយ
ម្ទេស ខ្ទឹម ស បុក ៥ គ្រាប់ ) ។
២/រូបមន្តនំព្រលឹត
-ព្រលឹត ១ពែង
-ម្សៅខ្សាយ ១/៤ ពែង
-ម្សៅសណ្តែកខៀវ ១ស្លាបព្រាបាយ
-ម្សៅឆា ២ស្លាបព្រាបាយ
-ក្បាលខ្ទិះ ១/៤ ពែង
-ស្ករស ១/៤ ពែង
-ដូងស្ទើរ កោស ១/២ ពែង
-អំបិលកន្លះ ស្លាបព្រាកាហ្វេ
ព្រលឹតហាន់ខ្លីៗត្រាំទឹកអំបិល ១០នាទី រួចស្រង់ពូតដាក់ ក្នងម្សៅ ស្ករ អំបិលក្បាលខ្ទិះ និង
ដូងកោស ( ពាក់កណ្តាល ) ច្របាច់ ទាល់ចូលជាតិ រួច ដួសដាក់កន្ទោង ឬពែងចំហុយ ១០
នាទី រួចដាក់ដូងកោសរោយមុខជាការស្រេច ៕