ឱសថបុរាណធម្មជាតិ
រូបភាព
សក់ស្កូវមុនអាយុគឺជាកង្វល់ដ៍ធំសម្រាប់មនុស្សពេញវ័យដែលមានអាយុពី 20 ទៅ 30 ឆ្នាំដែលអាចបណ្ដាលអោយសម្រស់ធ្លាក់ចុះ និងគ្មានជំនឿចិត្តលើខ្លួនឯង ។
បញ្ហានេះអាចបណ្ដាលមកពីកត្តាជាច្រើនដូចជាតំណរពូជ កង្វះជីវជាតិការកែប្រែអរម៉ូន ការជក់បារី ភាពតានតឹង ប្រតិកម្មដោយផលិតផលរក្សាសម្ផស្ស និងជំងឺផ្សេងៗដូចជា ផ្ដាសាយរាំុរ៉ៃ ឫសដូងវិល ឧស្សាហ៍ឈឺក្បាល -ជំងឺបេះដូង កង្វះវីតាមីន … ។
ខាងក្រោមជារូបមន្ដធម្មជាតិ ជួយកែបញ្ហាសក់ស្កូវមុនអាយុ៖
គ្រឿងផ្សំ៖
-ក្រូចឆ្មារ
-ប្រេងដូង។
វិធីធ្វើ និងប្រើប្រាស់៖
-យកទឹកក្រូចឆ្មារបីស្លាបព្រាកាហ្វេលាយជាមួយនឹងប្រេងដូងចំនួនសមល្មម
-ច្របល់ចូលគ្នាឲ្យសព្វ
-យកល្បាយខាងលើមកញីលើសក់ និងស្បែកក្បាល
-ទុករយៈពេលប្រហែលចំនួនមួយម៉ោង សឹមលាងចេញជាមួយនឹងសាប៊ូកក់សក់ ។
-ធ្វើបែបនេះឲ្យបានជារៀងរាល់សប្ដាហ៍។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។