ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រូបមន្តធម្មជាតិព្យាបាលជំងឺហឺត របេង រលាកសួត កម្ចាត់ជាតិពុលក្នុងថ្លើម

07-Mar-2018 11:49 AM

រូបភាព


ដោយ: Uddam

រូបមន្តធម្មជាតិព្យាបាលជំងឺហឺត របេង រលាកសួត កម្ចាត់ជាតិពុលក្នុងថ្លើម


គ្រឿងផ្សំ៖
– ខ្ទឹមស ១០កំពិស
– ទឹកដោះគោ ៥០០មីលីលីត្រ-​​ ស្ករសពីរស្លាបព្រាបាយ
– ទឹក ២៥០មីលីលីត្រ។

របៀបធ្វើ៖
-ចាក់ទឹក និងទឹកដោះគោចូលក្នុងឆ្នាំង
-ដាក់ខ្ទឹមសចូល


-កម្តៅភ្លើងតិចៗល្មម។
-ពេលពុះ ដាក់ស្ករស និងទុកឱ្យល្បាយរលាយចូលគ្នាមួយសន្ទុះ។


របៀបប្រើ៖
-ផឹកក្តៅឧណ្ឌៗ និងពេលមិនទាន់បរិភោគអាហារ។
-ទទួលទានរៀងរាល់ថ្ងៃ អ្នកនឹងបានធូរស្បើយពីជំងឺ។ ចំពោះជំងឺរលាកសួត ផឹកបានបីថ្ងៃនឹងធូរស្បើយ។


ក្រៅពីអាចព្យាបាលហឺត របេង រលាកសួត កម្ចាត់ជាតិពុលក្នុងថ្លើមហើយ រូបមន្តភេសជ្ជៈនេះក៏អាចជួយ
-បញ្ហាបេះដូង ដោយកាត់បន្ថយកម្រិតនៃកូឡេស្តឺរ៉លមិនល្អ ការពារមិនឱ្យកើតជាតិខ្លាញ់តាមសរសៃឈាម និងជួយសម្រួលប្រព័ន្ធឈាម
-កាត់បន្ថយរោគសញ្ញារលាកសន្លាក់ ហើមរលាក និងការឈឺចុកចាប់ផ្សេងៗ


-បញ្ហាគេងមិនលក់
-ព្យាបាលក្អក ដោយគ្រានតែលាយជាមួយរមៀត និងទឹកឃ្មុំ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។