ឱសថបុរាណធម្មជាតិ
រូបភាព
អាការៈឈឺហើមតាមសន្លាក់ក្បាលជង្គង់ ច្រើនកើតឡើងចំពោះមនុស្សវ័យចាប់ពី 50ឆ្នាំឡើង ដោយសារការខះស្ងួត បាត់បង់សារធាតុកាល់ស្យូម ឬដោយសារការកកិតដោយចលនាធ្វើហួសកម្លាំង ។ ខាងក្រោមជារូបមន្តពិសេសសម្រាប់ព្យាបាលអាការៈឈឺហើមតាមសន្លាក់ក្បាលជង្គង់៖
-ព្យាបាល៖ ឈឺហើមតាមសន្លាក់ក្បាលជង្គង់
វិធីធ្វើ៖
-ដំបំបែកគ្រាប់មៀនចំនួន 20គ្រាប់
-ត្រាំស្រាចំនួន1ដប
-រក្សាទុកចំនួន 7ថ្ងៃ ។
វិធីប្រើប្រាស់៖
-យកទឹកដែលត្រាំនោះមកលាបលើក្បាលជង្គង់រាល់ថ្ងៃ ដោយក្នុង1ថ្ងៃលាប 2ដងពេលណាក៏បាន។
បងប្អូនគួរតែពិសាអាហារណាសម្បូរសារធាតុកាល់ស្យូម និងថ្នាំប៉ូវមានសារធាតុកាល់ស្យូមបន្ថែម ដើម្បីសុខភាពសន្លាក់ជង្គង់ និងឆ្អឹង។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។