ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

មុខឈ្នាង ជួយផ្សះជំងឺរលាកក្រពះពោះវៀន ជួយព្យាបាលរបេង បណ្តេញជាតិពិស និងជួយបណ្តេញសត្វរុយមិនហ៊ានពងដាក់ ប្រហុក/ផ្អក ទៀតផង

23-Mar-2018 10:10 AM

រូបភាព


ដោយ: Uddam

ផ្នែកប្រើប្រាស់៖ រុក្ខជាតិទាំងមូល។

កបនឹងជម្ងឺ៖
– ជាឱសថបុរាណពិតប្រាកដមួយ លាយជាមួយឆ្កែស្រែងអាចប្រើជាថ្នាំមហារីក បើផ្សំជាមួយស្មៅត្មាត
ឆ្កាងឆុងផឹកព្យាបាលរបេង
– មុខឈ្នាងក៏អាចបណ្តេញជាតិពិសជំនួយក្នុងការបញ្ចេញខ្ទុះ បញ្ចុះព្រូន គឺជាថ្នាំមានប្រសិទ្ធភាពកំចាត់មេរោគ និងជួយឲ្យត្រជាក់ក្នុងខ្លួនផងដែរ
– ជួយផ្សះស្នាមមុខរបួស ជួយឃាត់ឈាម និងជួយផ្សះពេលមុតរលាត់ រលាកទឹកក្ដៅ រលាកភ្លើង ហើមជាំដោយបុកវាឲ្យម៉ដ្ឋរួចបិទនៅកន្លែងរបួស

– ជួយផ្សះជំងឺរលាកក្រពះពោះវៀនយ៉ាងមានប្រសិទ្ធភាពផងដែរ
ការប្រប្រាស់៖ ដើមទាំងមូលហាលឲ្យស្ងួត  យកចំនួន ២០-៣០ ក្រាមសម្រាប់ស្ងោរទឹក១លីត្រផឹកក្នុង១ថ្ងៃ។
– មុខឈ្នាងរឺ កណ្តាប់ឈ្នាងគេច្រើនប្រើវាដាក់វានៅពទ័្ធជុំវិញនាមាត់ក្រឡ/ប្រហុក/ផ្អក
គឺសត្វរុយមិនហ៊ានពងដាក់រឹពងហើយត្រូវពងនោះត្រូវបានស្វិតទៅវិញ ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។