ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ដំណឹងល្អ អ្នកកើតជំងឺទឹកនោមផ្អែមខ្វះលទ្ធភាព

07-May-2018 04:38 PM

រូបភាព


ដោយ: Uddam

ដំណឹងល្អ អ្នកកើតជំងឺទឹកនោមផ្អែមខ្វះលទ្ធភាព! សូមកុំទាន់អស់សង្ឃឹមអី ព្យាបាលមិនអស់ប្រាក់ឡើយ
ប្រពន្ធគាត់ឈឺរហូតមានដំបៅ កើតបូស រមាស់ ហើយចុះស្គមយ៉ាងលឿន។ ពេលនេះបានជាហើយ ជួយស៊ែរ បន្តចែកគ្នាដឹងផង
-ទី១ មិត្តត្រូវរកដើម ដង្ហិត ដើមដង្ហិតមានពីរយ៉ាង ទី១ដង្ហិតតូចពណ៍រាងក្រហម ទី២ ដើមដង្ហិតពណ៍ខៀវគេហៅថាដង្ហិតធំ ដង្ហិតទី២ នេះឯងគឺជាដង្ហិតដែលត្រូវយកមកធ្វើថ្នាំ។

មួយមុខទៀតគឺដើមអំពិលប្រក់ផ្លែ។


វិធីធ្វើៈ
– កាប់ដើមដង្ហិតហាលវាអោយស្ងួត
– ចិញ្ច្រាំដើមអំពិលប្រក់ផ្លែ ហើយហាលអោយស្ងួត
– ដង្ហិត១គីឡូ ដាក់អំពិលប្រក់ផ្លែ៣ខាំ រួចចែកជា៧ចំណែក សម្រាប់ស្ងោរ៧កំសៀវហូបជាបន្ត។


បើសិន ជាមានមិត្ត ឬបងប្អូនគួរតែចំណាយពេលពិសារថ្នាំនេះចំនូនប្រាំពីរកំសៀវរួចទៅពិនិត្យជាតិស្ករ គឺបានកាត់បន្ថយជាតិស្ករហើយ បើសិនជាពិសារបានប្រាំពីរកំសៀវ អ្នកអាចពិសាទឹកក្រូចក៏បានដែរ
តែហាមដាច់ខាតកុំពិសាស្រា។
ប្រសិនបើមានមិត្តភក្តិ ឬបងប្អូនដែលមានកើតជំងឺទឹកនោមផ្អែមគួរតែជួយ Share ចែករំលែកអោយបងប្អូន ឬមិត្តភក្តិ និងបងប្រុសបងស្រី និងលោកពូអ្នកមីនបានឃើញទាំងអស់គ្នាផង។ ការចែករំលែកអោយមិត្តភក្តិបានឃើញ ផងដូចជាការធ្វើបុណ្យផងដែរ។
ប្រភពពីក្មួយប្រុស Chann Rithy ដែលប្រើវិធីនេះជួយព្យាបាលគេបានជាជាច្រើនអ្នកមកហើយ និងលទ្ធផលទទួលបានផ្ទាល់ពី ភរិយារបស់លោក Ang La ដោយផ្ទាល់។


**សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
*ប្រសិនបើបងប្អូនមួយចំនួន អាចមានប្រតិកម្មជាមួយថ្នាំនេះសូមឈប់ប្រើ។