ឱសថបុរាណធម្មជាតិ
រូបភាព
រុក្ខជាតិ៖ ពន្លៃផ្នែកប្រើប្រាស់ : ស្លឹក ផ្កា ដើម ឬស មើម។
សមាសធាតុ : ក្នុងមើម មានជាតិប្រេង ក្នុងនោះមាន Terpineol Alpha pinen, Belta pinen, Sabinen, Myrsen, Alpha terpinen, Limonen, Terpinen, Terpinolen, Butadien.
ការព្យាបាល :
– ស្លឹក: ព្យាបាលស្រៀវស្រាញ ចុករោយ។
– ផ្កា: ព្យាបាលជាំក្នុង រំលាយដុំឈាម រំលាយឈាមអាក្រក់ ទំលាក់ឈាមរដូវ។
– ឬស: ព្យាបាលក្អួតឈាម ឈាមច្រមុះ។
– មើម: ធ្វើឲ្យរដូវដើរទៀង ព្យាបាលឈាមច្រមុះ រលាកពោះរៀន ដើរខ្យល់ រាកមួល ឈឺធ្មេញក្អួតធ្លាក់ឈាម គ្រេចថ្លោះ រោគសើស្បែក បូស ផ្សះដំបៅ ឈឺរោយសាច់ដុំ។
– មើមមានសារធាតុឈ្មោះ Veratrole ដែលអាចបើកទងសួតមានប្រសិទ្ធិភាពក្នុងការព្យាបាលហឺតស្រួចស្រាវ និងហឺតរ៉ាំរ៉ៃនៃកូនក្មេង។
កម្រិតប្រើ : ប្រើពី ២០-៣០ក្រាម ដាំទឹកផឹកក្នុងមួយថ្ងៃ។
*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា