ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថធម្មជាតិព្យាបាលក្អកធ្លាក់ឈាម ដែលបណ្តាលមកពីរបេង

08-May-2018 04:11 PM

រូបភាព


ដោយ: Uddam

ព្យាបាលជំងឺ ៖ ក្អកធ្លាក់ឈាម ដែលបណ្តាលមកពីរបេង
ប្រភេទរុក្ខជាតិ ៖ ផ្កាកង- ផ្កាចិញ្ចៀន-ផ្កាអាចម៍មាន់

កន្លែងដាំដុះ ៖ ជារុក្ខជាតិដុះដោយខ្លួនឯងនៅគ្រប់ស្ថានភាពដី ទាំងលើភ្នំ វាលទំនាបដែលមិនលិចទឹកគេច្រើនយកមកដាំក្នុងសួនដើម្បីលំអ។

ផ្កា ៖ កញ្ចុំផ្កាចេញតាមប្រគាបស្លឹក មានទងវែង ផ្កាតូចៗជាកញ្ចុំនៅខាងចុង មានពណ៍ទឹកក្រូច ពណ៍ក្រហម ពណ៍ផ្កាឈូក។

វិធីធ្វើ និងវិធីប្រើប្រាស់ ៖
-យកផ្កាកងស្ងួតដាំទឹកហូប ក្នុងកម្រិត ៦-១០ក្រាម។

កំណត់ចំណាំ
ប្រើហួសកម្រិតនឹងបណ្តាលឱ្យក្អួតវិលមុខ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត