ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ក្រូចថ្លុងព្យាបាលចុកឆ្អល់ចុងដង្ហើម ហើមពោះ ចុកពោះ អាហារមិនរលាយ

08-May-2018 05:14 PM

រូបភាព


ដោយ: Uddam

បើបានដឹងហើយ ទទួលទានក្រូចថ្លុងរួចហើយកុំចោលសំបកឱ្យសោះ ហាលទុកធ្វើថ្នាំបាន

ព្យាបាលជំងឺ៖ ចុកឆ្អល់ចុងដង្ហើម ហើមពោះ ចុកពោះ អាហារមិនរលាយ


ប្រភេទរុក្ខជាតិ៖ ក្រូចថ្លុង


វិធីធ្វើ និងវិធីប្រើប្រាស់៖
– យកសំបកផ្លែ ក្រូចថ្លុងហាលឱ្យស្ងួត
– កម្រិតប្រើ ១០-១៥ក្រាម យកទៅដាំទឹកផឹកដូចទឹកតែធម្មតា។


**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

អត្ថបទបន្ថែម៖ វិធីធ្វើដំណាប់សំបកក្រូចថ្លុង
* គ្រឿងផ្សំ៖
– សំបកក្រូចថ្លុង


– ស្ករស
– ទឹកកំបារស ក្រូចឆ្មារ។
* វិធីធ្វើ៖
– សំបកក្រូចថ្លុង ចិតយកសំបកក្រៅចេញ យកតែសំបកស ឆ្លាក់ជាក្បាច់ទៅតាមការចេះ


– ត្រាំវាក្នុងទឹកកំបោរសថ្លារយៈពេល៣០នាទី ទើបស្រង់វាឲ្យសោះទឹក រួចដាកត្រាំក្នុងទឹកក្រូចឆ្មារ៥នាទីឲ្យទន់
– បន្ទាប់មកត្រាំនិងទឹកស្អាតកន្លះម៉ោងផ្លាស់ទឹកបីដង
ទើបពួតអោយស្រស់ទឹក


– ដាំទឹកស្ករសបរិមាណអាចលិចសំបកក្រូចបាន រំងាស់អោយឡើងជើងអង្ក្រងបន្តិច ដាក់សំបកក្រូច រំងាស់អោយស្ងួតដាច់ ទឹកទើបដាក់ចុះ។
នៅពេលវាត្រជាក់យើងអាដាក់វាក្នុងក្រឡ រក្សាទុកនៅកន្លែងមានអនាម័យ ស្ងួត និងត្រជាក់។

អត្ថបទបន្ថែម៖ សំបកក្រូចថ្លុងអាចច្នៃធ្វើថ្នាំបណ្តេញមូស ស្រមោចបានយ៉ាងមានប្រសិទ្ធភាព!
ជួយស៊ែរចែកគ្នាដឹងផង!


វិធីធ្វើ៖
– លាងក្រូចឲ្យស្អាត ចិតសំបកហើយយកផ្នែកសចេញ រួចចិតជាចំណិតតូចៗស្តើងៗ
– ដាក់វាចូលក្នុងដបបាញ់ទឹក រួចដាក់ទឹកបំពេញរួចលាយអាល់កុលបន្តិច ទុក១៥នាទីអាចប្រើបានហើយ។


អត្ថបទដោយ៖ អ៊ាង សុផល្លែត