ឱសថបុរាណធម្មជាតិ
រូបភាព
រលាកពោះវៀនខ្នែងជាអ្វី?
រលាកពោះវៀនខ្នែង ឬដែលយើងនិយមហៅថា ពោះវៀនដុះខ្នែង មានន័យថាការរលាកនៃខ្នែងពោះវៀន ចាប់ពីស្រទាប់ទីមួយទៅស្រទាប់ទី៤។ រលាកពោះវៀនខ្នែង អាចធ្វើឱ្យអ្នកជំងឺមានការឈឺចាប់ខ្លាំងត្រង់ពោះផ្នែកខាងស្ដាំនៃផ្ចិត ជាពិសេសនៅពេលដែលសង្កត់ចំកន្លែងនោះ ហើយដកវិញយ៉ាងលឿន ធ្វើឱ្យអ្នកជំងឺមានអាការរឹតតែឈឺចាប់កាន់តែខ្លាំង ជាងការសង្កត់ជាប់មិនដកមកវិញ។
រោគសញ្ញារលាកពោះវៀនខ្នែង
អ្នកជំងឺរលាកពោះវៀនខ្នែងមានរោគសញ្ញាច្រើនយ៉ាងដែលអាចស្ដែងចេញមកខាងក្រៅ និងអាចឱ្យអ្នកជំងឺដឹងបានតាមរយៈអាការផ្សេងៗដែលមានដូចខាងក្រោម ៖
-អ្នកជំងឺមានអាការៈក្ដៅខ្លួន
-ឈឺកន្លែងកណ្ដៀតក្អម
-ឈឺចុងដង្ហើម
-ចេះតែចង់ក្អួត
-កន្ដ្រាក់ត្រង់ពោះវៀនខ្នែង និងក្រហាយស្បែក
-ឈឺខ្លាំងនៅពេលដែលសង្កត់ត្រង់ពោះវៀនខ្នែងផ្នែកខាងស្ដាំនៃផ្ចិត។
មូលហេតុបង្កជំងឺរលាកពោះវៀនខ្នែង
ការបរិភោគផ្លែឈើដែលមានគ្រាប់រឹង ដូចជាផ្លែត្របែក ផ្លែព្រីង ផ្លែអំពិល ផ្លែកន្ទួតជាដើម ជាពិសេសការបរិភោគទាំងគ្រាប់ចូលទៅក្នុងក្រពះ ហើយក្រពះធ្វើការរំលាយមិនបានម៉ដ្ដល្អ ធ្វើឱ្យចូលទៅដល់ពោះវៀនខ្នែង និងមានផលប៉ះពាល់ទៅដល់ខ្នែងពោះវៀន ធ្វើឱ្យមានការរលាកបានយ៉ាងងាយស្រួល។ មួយវិញទៀតធ្វើឱ្យរលាកទ្វារខ្នែងពោះវៀន កាលណាសភាពទាំងនេះកាន់តែច្រើនដងទៅធ្វើឱ្យមានការរលាកពោះវៀនខ្នែងដាយមិនដឹងខ្លួនបាន។
រូបមន្តធម្មជាតិព្យាបាលរលាកខ្នែងពោះវៀនដុះ ឬយើងតែនិយមហៅពោះវៀនដុះខ្នែង
-ទឹកដោះគោជូរ ២ស្លាបព្រាបាយ លាយជាមួយនឹងទឹក ១កែវ
-កូរចូលគ្នាឱ្យសព្វ រួចផឹកឱ្យបាន ៣ ទៅ ៤កែវជារៀង រាល់ថ្ងៃ ជាការស្រេច៕
វីឌីអូ
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត