ឱសថបុរាណធម្មជាតិ
ព្យាបាលស្បូនធ្លាក់ឈាម ចង់រលូតកូន ឈឺពោះពេលមករដូវ រដូវមិនទៀង ឈឺពោះក្រោយឆ្លងទន្លេ រដូវធ្លាក់ច្រើនហួស ជាំក្នុង
រូបភាព
ព្យាបាលជំងឺ៖ ស្បូនធ្លាក់ឈាម ចង់រលូតកូន ឈឺពោះពេលមករដូវ រដូវមិនទៀង ជាំក្នុង ឈឺពោះក្រោយឆ្លងទន្លេ ព្យាបាលរដូវធ្លាក់ច្រើនហួស។
ប្រភេទរុក្ខជាតិ ៖ ប៉ុយ
សមាសធាតុគីមី៖ ក្នុងដើមមានជាតិប្រេង 0.2-0.5% សំខាន់គឺ Cinol, ɑ-thuyon, dehydro matricariaeste, tetradecatrilin, triconsanol, aracholalcol, adenin cholin, ក្នុងផ្កា និងមែកមានជាតិប្រេង។
វិធីធ្វើ និងវិធីប្រើប្រាស់៖
– រុក្ខជាតិទាំងមូល (លើកលែងតែឫស)
– ដើមប៉ុយស្រស់ យកមកដាំទឹកផឹក
– បើក្រៀមកិនជាម្សៅ ឆុង ឬរម្ងាស់ ១ថ្ងៃ ប្រើពី ៦-១០ ក្រាម ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្របូរាណ