ឱសថបុរាណធម្មជាតិ
រូបភាព
ជំងឺរលាកតម្រងនោមជាអ្វី?
សមាសភាគសំខាន់នៃប្រព័ន្ធតម្រងនោម គឺមាន តម្រងនោម បង្ហូរនោម ប្លោកនោម និងបង្ហួរនោម។ ប្រសិនបើមានផ្នែកណាមួយនៃប្រព័ន្ធតម្រងនោម មានការលាកហើយ វានឹងអាចជាទូទៅនឹងមានការរលាកដល់ផ្លូវបង្ហួរនោមផ្សេងទៀត។ ពេលតម្រងនោមមួយ បានក្លាយទៅជារលាក សម្រាប់វេជ្ជសាស្ត្រអាចសំដៅទៅលើ pyelonephritis ។ ដូច្នេះ ការឆ្លងមេរោគទៅលើតម្រងនោម គឺជាប្រភេទមួយក្នុងចំណោម ប្រភេទជាច្រើននៃ ការឆ្លងមេរោគ ទៅលើប្រព័ន្ធតំរងនោម។ ការរលាកទាំងនោះអាចរួមមាន៖
-ការរលាកប្លោកនោមស្រួចស្រាវ (មានការឆ្លងមេរោគ ទៅលើប្លោកនោម )
-ការរលាកប្លោកនោម ជាញឹកញាប់
-ការរលាកក្រពេញប្រូស្តាត
-ការបង្ករោគទៅលើតម្រងនោម ( pyelonephritis )
-ការរលាកបង្ហួរនោម
-ចំណាត់ថ្នាក់ទូទៅបន្ថែមទៀត នៃការឆ្លងមេរោគ ទៅលើប្រព័ន្ធតំរងនោម អាចមានដូចខាងក្រោមនេះ៖
ការឆ្លងមេរោគ ទៅលើបំពង់បង្ហួរទឹកនោមផ្នែកខាងក្រោម អាចមានការពាក់ព័ន្ធនឹង បង្ហួរនោម ប្លោកនោម និង ចំពោះបុរសគឺអាចជា ក្រពេញ ប្រូស្តាត។
ជំងឺរលាកទៅលើផ្លូវ ខាងលើ គឺសំដៅទៅលើ ការឆ្លងមេរោគនៃតម្រងនោម។
ជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវជាអ្វី?
ជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវ គឺជាការរលាកភ្លាមៗ និងធ្វើអោយឈឺក្នុងពោះធ្ងន់ធ្ងរ។ ៩០%នៃករណីរ ជំងឺនេះបណ្តាលមកពីគ្រួសក្នុងថង់ទឹកប្រមាត់តែម្តង។ អ្វីដែលកម្រនោះគឺថា ដុំសាច់ក្នុងថង់ទឹកប្រមាត់ក៏ប្រហែលជាធ្វើអោយរលាកដល់ថង់ទឹកប្រមាត់បានដែរ។
ជំងឺរលាកថង់ទឹកប្រមាត់ធ្វើអោយលំហូរទឹកប្រមាត់ស្ទះក្នុងថង់ទឹកប្រមាត់នោះ។ ការកើនឡើងនៃចំនួនទឹកប្រមាត់ធ្វើអោយថង់ទឹកប្រមាត់រលាក និងឡើងសម្ពាធបាន។ ហេតុនេះហើយទើបធ្វើអោយមានការបង្ករោគដោយបាក់តេរី និងធ្លាយសរីរាង្គនេះបាន។
នេះជារុក្ខជាតិឱសថធម្មជាតិសម្រាប់ព្យាបាលរលាកតំរងនោមខ្លាំង និងរលាកថង់ទឹកប្រមាត់! សូមជួយចែករំលែកផង
-ព្យាបាល៖ រលាកតំរងនោមខ្លាំង និងរលាកថង់ទឹកប្រមាត់
-ឈ្មោះរុក្ខជាតិ ៖ ស្មៅត្រឡប់ពពក
-កន្លែងដាំដុះ៖ ជាប្រភេទអាស៊ីខាងត្បូង ដុះលក្ខណះធម្មជាតិនៅលើដីខ្ពស់ តំបន់ភ្នំឃើញ មាននៅ តំបន់មានពន្លឺព្រះអាទិត្យលើដី ដែលមានដីលាយខ្សាច់។ ប្រមូលដល់ រដូវក្តៅ ប្រើស្រស់ ឬហាលឲ្យស្ងួតទុកប្រើ ។
-ផ្នែកប្រើប្រាស់៖ ទាំងឫស និងដើមទាំងមូល ។
-សមាសធាតុគីមី៖ ដើមទាំងមូលមានក្លិនរបស់គូម៉ារីន
វិធីធ្វើ និងប្រើប្រាស់៖
-ហាលឱ្យស្ងួត
-ប្រើ ៦០ក្រាម រំងាស់យកទឹកផឹកដូចតែ ព្យាបាលរយៈពេលមួយខែ ។
*បម្រាម ៖ ស្រ្តីមានផ្ទៃពោះហាមប្រើ ។
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត