ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ព្យាបាលឈឺបំពង់ក ឬក្អកមានស្លេស្មក្នុងសួត

17-May-2018 11:31 AM

រូបភាព


ដោយ: Uddam

ឈឺបំពង់ក ឬមានស្លេស្មក្នុងសួត មិនត្រឹមតែរំខានដល់ទទួលទានចំណីអាហារ និងពិបាកដង្ហើមប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យមានបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរទៅៗ ប្រសិនបើមិនព្រមព្យាបាល។
១. ធាតុផ្សំ:
-ខ្ញីស្រស់ ចំនួន ៦-៧ ចំណិត
* (មើមខ្ញី មានផ្ទុកសារធាតុសកម្មពីរមុខ គឺ Shogaol និង Gingerol ដែលដូចបានជម្រាបរួចមកហើយថាជាភ្នាក់ងារមានសមត្ថភាពផ្នែកប្រឆាំងនឹងការរលាក និងប្រឆាំងការក្អួត ព្រមទាំងពន្លឿនការរំលាយអាហារឆ្លងកាត់ពោះវៀន។ គេក៏សង្កេតឃើញមានដែរ ប្រេងធម្មជាតិ អាមីដុង វីតាមីន (B1, B2, B3, C) និងរ៉ែជាច្រើនដូចជា (រ៉ែម៉ង់ហ្កាណែស ហ្វូស្វ័រ ម៉ាញេស្យូម កាល់ស្យូម សូស្យូម និងដែក) ដែលមានឥទ្ធិពលខ្លាំងក្នុងការផ្តល់ថាមពលដល់សរីរាង្គ។)


-ម្រេច ចំនួន កន្លះស្លាបព្រាកាហ្វេ
* (ម្រេចមានឥទ្ធិពលភ្ញោចទៅរបត់ឈាមរត់ និងជួយឲ្យស្លេសចេញបានស្រួល។)


-ទឹកក្រូចឆ្មារ ចំនួន កន្លះស្លាបព្រាកាហ្វេ
(ក្រូចឆ្មារ មានផ្ទុកសារជាតិបំប៉នជាច្រើនមានដូចជា ៖ វីតាមីន C, វីតាមីន B , ផូស្វាត ,ប្រូតេអ៊ីន និងកាបូអ៊ីដ្រាត។ ផ្លែក្រូចឆ្មារ មានផ្ទុកសារជាតិសំលាប់មេរោគ ប្រឆាំងនឹងបញ្ហាដែលទាក់ទងទៅនឹងការចំលងរោគនៅក្នុងបំពង់ក។ ក្រៅពីនេះ ក្រូចឆ្មារ គឺជាផ្លែឈើម្យ៉ាង ដែលមានផ្ទុកជាតិ flavonoid ជាធាតុផ្សំ ដែលមានផ្ទុកសារធាតុប្រឆាំងប្រតិកម្មអុកស៊ីត និង ការពារជំងឺមហារីក។ វាអាចជួយការពារអ្នកបានពីជំងឺទឹកនោមផ្អែម ការទល់លាមក ជំងឺលើសសម្ពាធឈាម ការថែរក្សាស្បែក គ្រុនក្តៅ ការថែរក្សាសក់,ការថែរក្សាសុខភាពមាត់ធ្មេញ ការមិនរំលាយអាហារ និងបញ្ហាសុខភាពផ្សេងៗដទៃទៀត។ ការសិក្សាមួយ ដែលបានធ្វើឡើងនៅសមាគមន៍សិក្សាពីប្រព័ន្ធម៉ូតសាស្ត្រនៃសហរដ្ឋអាមេរិក បានបង្ហាញថា ទឹកក្រូចឆ្មារ អាចព្យាបាលជំងឺក្រួសក្នុងតម្រងនោម ដោយការបង្កើតជាតិស៊ីត្រាតនៅក្នុងទឹកនោម ដែលវាអាចជួយបង្ការបាននូវការកកើតនៃជាតិគ្រីស្តាល់។)

-ទឹក ២កែវ

២. របៀបធ្វើ
-ដាក់ដាំទឹកឱ្យពុះ
-ដាក់ខ្ញី និងគ្រាប់ម្រេចចូល


-រម្ងាស់រយ:ពេល១៥នាទី ដោយប្រើភ្លើងតិចៗ
– លើកចុះ ទុកឱ្យត្រជាក់ បន្ថែមទឹកក្រូចឆ្មារ។


៣. របៀបប្រើប្រាស់
-ទទួលទានល្បាយនេះ ពីរដងក្នុងមួយថ្ងៃ គឺពេលព្រឹក និងពេលល្ងាចមុនពេលទទួលទានអាហារកន្លះម៉ោង។


**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ yourstylishlife