ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

អត្ថប្រយោជន៏ដ៏អស្ចារ្យនៃទឹកស្លឹកល្ហុង ចំពោះសុខភាពរាងកាយ និងថាមពលរបស់អ្នក!

18-May-2018 10:02 AM

រូបភាព


ដោយ: Uddam

យើងខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាអំពីអត្ថប្រយោជន៍មួយចំនួនរបស់ស្លឹកល្ហុងចំពោះរាងកាយ និងថាមពលរបស់យើងម្នាក់ៗ ក្រោយពីធ្វើការបរិភោគវារួចហើយ។

 

១. អត្ថប្រយោជន៍៖

– ជួយដល់មុខងារផលិតគ្រាប់ឈាម

– ជួយដល់មុខងារថ្លើម

– បង្កើនកម្រិតថាមពល

– ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ

– ព្យាបាលបញ្ហាហើមរលាក

 

– បង្កើនមុខងាររបស់បេះដូង

– ធ្វើឲ្យឈាមរដូវដើរទៀងទាត់

– បញ្ចុះជាតិស្ករក្នុងឈាម

– ពង្រឹងប្រព័ន្ធភាពស៊ាំ

– ការពារមហាររីក

– បង្កើនសុខភាពស្បែក

– ប្រឆាំងនឹងការបង្ករោគ

 

២. វិធីធ្វើទឹកស្លឹកល្ហុង៖
បេះយកស្លឹកល្ហុងច្រើនសន្លឹក និងយកដាក់ក្នុងឆ្នាំងដោយលាយជាមួយនឹងទឹក ២លីត្រ។ ដាំទឹកនោះឲ្យពុះ និងកូរវាឲ្យសព្វល្អ។

 

បន្ទាប់មកចម្រោះយកទឹក និងទុកក្នុងកែវ។ ត្រូវរក្សាទឹកល្ហុងនោះក្នុងទូរទឹកកក មុននឹងយកទៅផឹក។ ផឹក ២ ទៅ ៣ស្លាបព្រាបាយ មួយថ្ងៃអាចផឹក ២ ទៅ ៣ដង​ ហើយបន្តផឹកឲ្យបាន ៥ ទៅ ៦ថ្ងៃ ដើម្បីទទួលបានលទ្ធផល៕

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ