ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថធម្មជាតិព្យាបាលជំងឺរលាកផ្លូវដង្ហើម ក្អកមាន់ រលាកបំពង់ក រលាកស្បែកមានខ្ទុះ

18-May-2018 05:44 PM

រូបភាព


ដោយ: Uddam

ជំងឺរលាកផ្លូវដង្ហើមគឺជាជំងឺទាំងឡាយណាដែលកើតមាននោះឡើងនៅលើផ្លូវដដង្ហើម ដោយរាប់ចាប់ពីផ្លូវដង្ហើមផ្នែកខាងលើ រហូតដល់ផ្លូវដង្ហើមផ្នែកខាងក្រោម ដែលមានដូចជា ច្រមុះ បំពង់ខ្យល់ ទងសួត ថង់សួត និងសួតជាដើម។ ជំងឺរលាកផ្លូវដង្ហើមដែលគេតែងជួបប្រទះជាញឹកញាប់ជាងគេ មានដូចជា ជំងឺផ្ដាសាយ ជំងឺរលាកសួត និងជំងឺរបេង ជាដើម។ មានមូលហេតុជាច្រើនដែលបង្កឲ្យកើតជំងឺរលាកផ្លូវដង្ហើមនេះ គឺបណ្ដាលមកពីពពួកវីរុស និងបាត់តេរីផ្សេងដែលជ្រៀតចូលក្នុងផ្លូវដង្ហើមតាមរយៈការដកដង្ហើម។


ខាងក្រោមនេះជាឱសថធម្មជាតិព្យាបាលជំងឺរលាកផ្លូវដង្ហើម ក្អកមាន់ រលាកបំពង់ក រលាកស្បែកមានខ្ទុះ៖
ព្យាបាលជំងឺ៖ រលាកផ្លូវដង្ហើម ក្អកមាន់ រលាកបំពង់ក រលាកស្បែកមានខ្ទុះ៖
ប្រភេទរុក្ខជាតិ៖ ស្បៃរឿង


ផ្នែកប្រើប្រាស់៖ ផ្កា ស្លឹក ឫស


វិធីធ្វើ និងវិធីប្រើប្រាស់៖
– ហាលផ្កាស្បៃរឿងឱ្យស្ងួត
– ប្រើកម្រិតពី ១០-១៥ ក្រាម ដាំផឹក ក្នុង១ថ្ងៃ ។


– សម្រាប់រលាកស្បែកមានខ្ទុះ បុកផ្កាស្រស់ឱ្យម៉ត់ លាយទឹកខ្មេះ បិទលើស្បែកមានខ្ទុះ។


*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា