វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖
– សាច់មាន់ ៣៥០ក្រាម ហាន់ស្តើងៗល្មម (សាច់ទ្រូង សាច់ភ្លៅ តាមចំណងចំណូលចិត្ត)
– ខ្ទិះដូងដើម ១កូនចានចង្កឹះ និងខ្ទិះចុង ២កូនចានចង្កឺះ
– ត្រប់ស្រួយ ៥-៧ផ្លែ ពុះជា៤
– ត្រប់ពុតលំញង ៤០ក្រាម
– ស្លឹកក្រូចសើច ៣-៤សន្លឹក ហែកជាចំនែកល្អិតៗ
– ស្លឹកជីនាងវង ១ក្តាប់ដៃ
– ម្ទេសហាន់ (តាមចំណងចំណូលចិត្ត)
– ទឹកត្រី ២ស្លាបព្រាបាយ
– ស្ករ ១ស្លាបព្រាបាយ
– ទឹក ១កូនចានចង្កឹះ
– គ្រឿងបុក ២ស្លាបព្រាបាយ (គល់ស្លឹកគ្រៃហាន់ស្តើងៗ ២ស្លាបព្រាបាយ សម្បកក្រូចសើច ១ស្លាបព្រាកាហ្វេ រំដេងចិញ្រ្ចាំ ១ស្លាបព្រាបាយ ខ្ទឹមស ១០កំពិស ខ្ទឹមក្រហម ៣ដុំ កាពិ ១ស្លាបព្រាកាហ្វេ ម្ទេសខៀវ ១៥គ្រាប់ ម្រេចសលីង ១ស្លាបព្រាកាហ្វេ គ្រាប់ល្ងលីង កន្លះស្លាបព្រាកាហ្វេ គ្រាប់ការីលីង កន្លះស្លាបព្រាកាហ្វេ បុកចូលគ្នាឲ្យម៉ត់)
វិធីធ្វើ៖
១. ដាំឆ្នាំងឲ្យក្តៅ រួចដាក់ខ្ទិះដើម និងគ្រឿងបុកចូល ច្របល់ចូលគ្នាឲ្យសព្វ បន្ទាប់មកដាក់សាច់មាន់ចូលច្របល់ចូលគ្នាប្រហែល ២-៣នាទី
២. ដាក់ខ្ទិះចុងចូល ទុកឲ្យពុះ រួចដាក់ត្រប់ស្រួយ ទឹកត្រី ស្ករចូល កូរចូលគ្នាឲ្យសព្វ
៣. ដាក់ត្រប់ពុតលំញង ស្លឹកក្រូចសើច ម្ទេសហាន់ចូល កូរចូលគ្នាប្រហែល ២-៣នាទី រួចភ្លក់មើលល្មមតាមចំណងចំណូលចិត្ត អាចថែមអំបិលបន្តិចក៏បាន
៤. ពេលឆ្អិនហើយដាក់ស្លឹកជីនាងវងចូល រួចដួសដាក់ចានជាការស្រេច។
សម្រួលអត្ថបទដោយ៖ SP