ឱសថបុរាណធម្មជាតិ
រូបភាព
បងប្អូនប្រាកដជាធ្លាប់បានដឹងមកហើយថា ញ វាមានប្រយោជន៍ចំពោះសុខភាពខ្លាំងប៉ុណ្ណាចំពោះសុខភាព។អត្ថបទខាងក្រោមនេះ ជាវិធីធ្វើទឹកញដោយខ្លួនឯង៖
វិធីធ្វើ៖
-សូមបេះញទុំពីចម្ការ (សូមយកញ ពណ័ខៀវ មុនពេលវាទៅពណ៍ស)
-លាងទឹកឱ្យស្អាត រួចហាលថ្ងៃ។ក្នុងពេលបីបួនម៉ោងវានឹងប្រែជាលឿងៗ ហើយចាប់ផ្តើមធុំក្លិនឈួលខ្លាំងពីញនោះ
-បន្ទាប់មកដល់ពេលដែលត្រូវយកញទាំងនោះមកញាត់ចូលកូនដបតូចៗ
-លោកអ្នកអាចច្រកដាក់កូនដបតូចៗ និងច្រកម្តង ២ ឬ ៣ ផ្លែ តែត្រូវធ្វើយ៉ាងណាឱ្យវាណែនក្នុងដបនោះ
-ទុកចោល៦ ទៅ ៨ សប្តាហ៍ លោកអ្នកអាចចាក់យកទឹកញមកទទួលទានបាន។ ទុកកាន់តែយូរកាន់តែល្អ ហើយទឹកកាន់តែខ្មៅកាន់តែល្អ។
-ផឹកមួយថ្ងៃ 1កែវកាហ្វេ ដើម្បីរក្សាសុខភាពទូទៅឱ្យនៅល្អ និងបង្កើនកម្លាំងខ្លាំងក្លានិងរហ័សរហួនទ្វេដង។
អត្ថប្រយោជន៍ទឹកញ
-ការពារជំងឺមហារីក
-ការពារនិងជំរុញមុខងារថ្លើម
-សម្រួលសាច់ដុំកុំឱ្យចុករោយ
-ការពារកុំឱ្យធ្លាក់ចុះមុខងារខួរក្បារ និងរក្សាការចងចាំរបស់មនុស្ស
-បំបាត់ជំងឺសន្លាក់គ្រប់ប្រភេទ
-បន្ធូរបន្ថយជំងឺទឹកនោមផ្អែម។