វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖
– ផ្សិត ១ដុំ
– សំបកគាវ ១ដុំ
– ម្សៅបំពង ១ចានល្មម
– ទឹកបន្តិច និងប្រេងឆា
វិធីធ្វើ៖
១. យកផ្សិតកាត់ឬសវាចេញ ហើយលាងទឹកឲ្យស្អាត
២. យកផ្សិតដាក់ប្រឡាក់ជាមួយម្សៅឲ្យសព្វល្អ
៣. បន្ទាប់មកយកផ្សិតរុំជាមួយសំបកគាវ ដាក់ទឹកលាបបន្តិចត្រង់ចំនុចដែលត្រូវបត់វា (ដើម្បីឲ្យវាស្អិត)
៤. រួចអស់ហើយយកទៅបំពងឲ្យឆ្អិនក្រៀមល្មម ហើយស្រង់ចេញដាក់ចាន ញ៉ាំជ្រលក់ជាមួយទឹកប៉េងបោះ ទឹកម្ទេស… តាមចំណងចំណូលចិត្ត។
សម្រួលអត្ថបទដោយ៖ កូនពៅ