កសិកម្ម
វិធីដាំក្រូចឆ្មានិងការដាក់ជីដែលត្រឹមត្រូវ.. ការដាក់ជីត្រឹមត្រូវវាធ្វើឲ្យក្រូចឆ្មារបស់យើងល្អ ធំលឿនហើយឆាប់បានផល..!
រូបភាព
ការត្រៀមកន្លែងសំដាំ
១..មិនថាយើងដាំជាប់និងដីឬរបៀបលូទេយើងត្រូវ
ចេះធ្វើជីកំប៉ុសឬជីធម្មជាតិដើម្បីដាំក្រូចឆ្មាជាមុនសិន
វិធីដាំ: ១.ក្រោយពីដាក់ដីដែលលាយជាមួយនិងជីធម្មជាតិ
រួចហើយយើងត្រូវស្រោចទឹកថ្មាំសំលាប់មេរូគដីជា
មុនសិន(មេរូគដីគឺឈឿរ៉ាដែលវាធ្វើឲ្យដើមក្រូចឆ្មា
របស់យើងមិនធំដើមក្រឹនស្លឹករួញ.ការបាញ់ថ្នាំ
សំលាប់មេរូគដីសំខាន់ណាស់)
២..រៀបចំប្រព័ន្ធឲ្យទឹកឲ្យបានគ្រប់គ្រាន់គ្រប់រុណ្ដៅ
៣..ពេលយើងចាប់ផ្ដើមក្នុងរយះពេល១ខែដំបូង
យើងមិនចាំបាច់ឲ្យជីវាទេ(មូលហេតុព្រោះដីដែលយើង
វាបានលាយជីធម្មជាតិរួនហើយ)..យើងគ្រាន់តែ
ស្រោចទឹកវា២ដងក្នុង១ថ្ងៃ.។
ពេលដាក់កូនដាំយើងគួយកឈើដោតហើយចងដើម
វាឲ្យនែនល្មមរួចយកអ្វីក៏បានមកចងបាំងកំដៅថ្ងៃ
ផង….
៤..ការដាក់ជីក្នុងរយះខែទី.២.៣.៤.យើងគួដាក់ជី
លេខ.១៦.៨.៨.ដើម្បីជំនួយដើម.ការដាក់ជីយើង
គួធ្វើចន្លោះគ្នារល់.២០ថ្ងៃទៅ២៥ថ្ងៃម្ដង
បរិមាណឲ្យជី.គឺជី១ក្ដាប់ដៃលាយទឹក៤ផ្តិលស្រោច
ដើមក្រូចឆ្មា៤ដើម….
៥…ការដាក់ជីក្នុងខែទី.៥.៦.ប្រើជី.១៦.៨.៨ដ៏ដែល
បរិមាណឲ្យជី
ជី១ក្ដាប់ដៃលាយទឹក២ផ្តិលស្រោចក្រូចឆ្មា២ដើម
៦..ការដាក់ជីក្នុងខែ៧តរទៅយើងដាក់ជីលេខ
១៦.៨.៨.បរិមាណឲ្យជី.ជី១ក្ដាប់ដៃលាយទឹក១ផ្តិល
ប្រើស្រោចដើមក្រូចឆ្មា១ដើម…
៧..ក្រោពីក្រូចឆ្មាយើងចាប់ផ្ដើចេញផ្កាចេញក្ដិប
នៅក្នុងខែ៩ដល់ចុងខែ១០យើងត្រូវជីលេខ
១៥.១៥.១៥ .ដើម្បីជំនួយឲ្យវាជាប់ផ្កាជាប់ផ្លែច្រើន
បរិមាណប្រើជី១ក្ដាប់ដៃលាយទឹក១ផកតិល
ប្រើស្រោចដើមក្រូឆ្មា១ដើម។.យើងប្រើជីលេខ
១៥.១៥.១៥.នេះរហូតដល់ចុងខែ១ទើបឈប់ឲ្យ
-បញ្ជាក់ការស្រោចជី.មុនពេលយើងស្រោច
ជីយើងត្រូវស្រោចទឹកគាល់វាឲ្យជោគជាមុនសិន
រួចហើយស្រោចជីតាមក្រោយ.ការស្រោចជីគួស្រោច
ឲ្យឆ្ងាយពីគាល់ក្រូចឆ្មាប្រហែល២តឹក(ការស្រោច
បែបនេះវាធ្វើឲ្យឬសក្រូចឆ្មាយើងដុះបានឆ្ងាយ
ធុននិងជម្ងឺមិនងាយងាប់)