ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថធម្មជាតិព្យាបាលដុះសាច់បំពង់ក

05-Jun-2018 11:57 AM

រូបភាព


ដោយ: Uddam

ជំងឺដុះសាច់បំពង់ក ជាអ្វី?

ប្រជាពលរដ្ឋខ្មែរភាគច្រើនតែងតែធ្លាប់ឮពីជំងឺដុះសាច់បំពង់កនេះ តែវាជាពាក្យហៅរបស់ប្រជាពលរដ្ឋសាមញ្ញ។ តាមពិតទៅ ជំងឺនេះមិនមែនជាការដុះសាច់បន្ថែមថ្មីនៅក្នុងបំពង់កដូចដែលពួកគាត់គិតស្មាននោះទេ វាជាការរលាករ៉ាំរ៉ៃនៃសាច់អាមីដាល់ ដែលមានស្រាប់នៅក្នុងបំពង់ក។
ដុះសាច់បំពង់កជាជំងឺមួយប្រភេទដែលបណ្តាលមកពីការរលាកដុំសាច់នៅបំពង់ក(tonsils) ដែលបង្កពីពពួកវីរុស និងបាក់តេរី ។

អ្នកជំងឺដែលកើតមានបញ្ហានេះអាចមានអាការៈមួយចំនួនដែលគួរឲ្យកត់សម្គាល់ដូចជា ៖

១-ឈឺក ឬរីកសាច់បំពង់កធំ (tonsils)
២- ឡើងកម្ដៅខ្លួន ក្អក ឈឺក្បាល បង្កជាគ្រុន ឈឺខ្លួនប្រាណ
៣-មានអារម្មណ៍ល្ហិតល្ហៃមានឡើងគ្រាប់
សៗដូចជា គ្រាប់អង្ករនៅនឹងសាច់បំពង់ក (ton sils) ហើមក ឬមានឡើងកូនកណ្តុរនៅខាងក្រៅ ជួនកាលអាចមានក្អូត ឬក្លិនមាត់ទៀតផង។


ខាងក្រោមជារូបមន្តឱសថធម្មជាតិជួយព្យាបាលជំងឺដុះសាច់បំពង់ក
ព្យាបាល៖ ដុះសាច់បំពង់ក
រុក្ខជាតិ៖ ស្មៅរំលត់ភ្លើង

ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល មានរសជាតិល្វីងតិចៗ ត្រជាក់
រសជាតិៈ ល្វិងតិច ត្រជាក់ល្មម


វិធីធ្វើ និងប្រើប្រាស់៖
-ប្រើពី ១៥ ទៅ ៣០ក្រាម ក្នុង១ថ្ងៃដាំទឹក១លីត្រផឹក។


**ហាមប្រើអ្នកមានផ្ទៃពោះ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ឯកសារយយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ក្រសួងសុខាភិបាល
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។