ឱសថបុរាណធម្មជាតិ
ព្យាបាលការឡើងជាតិអាស៊ីតក្រពះ និងបញ្ហាក្រពះ/ Natural Remedy for Acidity and gastric problem
រូបភាព
ការឡើងជាតិអាស៊ីតខ្លាំងក្នុងក្រពះអាចបង្កឲ្យមានបញ្ហាច្រាលក្រពះ ឆួល ហើមពោះ ឈឺទ្រូង ឈឺបំពង់ក ឈឺក្រពះ និងមាត់។ មូលហេតុដែលបង្កឲ្យជាតិអាស៊ីតក្នុងក្រពះឡើងខ្លាំង គឺបណ្តាលមកពីចំណីអាហារដែលលោកអ្នកទទួលទានមានហិរពេក ជូរពេក អាហារដែលមានខ្លាញ់ច្រើនពេក ការទទួលទានគ្រឿងស្រវឹងច្រើន ការជក់បារី ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនច្រើន និងការប្រើប្រាស់ថ្នាពេទ្យច្រើនជាដើម។
ជំងឺ: ឡើងជាតិអាស៊ីតក្រពះ និងបញ្ហាក្រពះ
១. ទឹកដោះគោជូរ៖ ផឹកទឹកដោះគោពីរទៅបីកែវក្នុងមួយថ្ងៃ។
២. ២.ស្លឹកជីរនាងវង៖ ទំពារស្លឹជីរនាងវង ២ ទៅ ៣ស្លឹក ឬយកស្លឹកជីរនាងវង ៣ ទៅ ៤ ស្លឹក ហើយដាំជាមួយទឹក និងផឹកដូចតែ។
៣.ម្សៅដើមយីហ៊ុប៖ លាយម្សៅដើមយីហ៊ុបកន្លះស្លាបព្រាកាហ្វេទៅក្នុងទឹករំពុះមួយពែង លាយឱ្យបានល្អ និងផឹកដូចជាតែ យ៉ាងហោចណាស់បីដងក្នុងមួយថ្ងៃ។
៤. ទឹកខ្មេះផ្លែប៉ោម៖ យកទឹកខ្មេះផ្លែប៉ោម២ស្លាបព្រាកាហ្វេ លាយជាមួយទឹកមួយកែវ ហើយផឹកជារៀងរាល់ថ្ងៃ
៥. ផ្កាក្លាំពូ និងគ្រាប់ផ្កាជីវ៉ាន់ស៊ុយ
ទំពារផ្កាក្លាំពូ ២ ទៅ៣ផ្លែ ឬដំក៏បាន កិនផ្កាក្លាំពូក៏បាន ២ ទៅ៣ផ្លែ លាយជាមួយគ្រាប់ជីវ៉ាន់ស៊ុយ និងជីរអង្កាមបន្តិច ហើយឆុងជាតែ។
រូបផ្កាក្លាំពូ
រូបគ្រាប់ជីវ៉ាន់ស៊ុយ
ក្រៅពីនេះ លោកអ្នកអាចសាកល្បងវិធីខាងក្រោម ៖
-ញុំាទឹកឲ្យបានច្រើន(ជាពិសេសទឹកអាល់កាឡាំង)
-សម្រាកឲ្យបានច្រើន
-មិនគួរគេងភ្លាមៗទេ បន្ទាប់ពីញុំាអាហាររួច
-ញុំាអាហារឲ្យបាន ៣ ម៉ោង មុនពេលចូលគេង
-សម្រាកឲ្យបានច្រើន
-ញុំាអាហារក្នុងបរិមាណតិចល្មម ដើម្បីងាយស្រួលក្នុងការកិនរំលាយ
-កុំញុំាអាហារដែលមានជាតិអាស៊ីតច្រើន (សាច់ ទឹកខ្មេះ ផ្លែឈើដែលមានជាតិជូរខ្លាំង អាហារដែលមានជាតិហឺរខ្លាំង គ្រឿងស្រវឹង និងជក់បារី)។
**សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលមិនមានជម្រើសផ្សេង។**
English Version: Natural Remedy for Acidity and gastric problem
ILLNESS: Acidity and gastric problem
1. Buttermilk: Drink a glass of buttermilk for two to three days.
2. Basil leaves: Simply chew on two or three basil leaves or boil some water and 3-4 basil leaves and drink as tea.
3. Cinnamon: Just add a half a teaspoon of cinnamon powder to a cup of boiling water, mix well and drink as a tea, at least three times a day.
4. Apple cider vinegar: Just mix two teaspoons of raw, unfiltered apple cider vinegar with a cup of water and drink before each meal.
5. Cloves and Cumin Seeds: Simply chew two or three cloves to release the juices into your system. Alternatively, crush cloves, cumin seeds, cardamom and a bit of fresh mint together and steep in boiling water to create a tea.
(Cloves)
(Cumin Seeds)
*REMARK:I am sharing this for knowledge and information only. Please check and consult with a doctor or a specialist before consuming. This natural medicine treatment can be used when there is no other choice.