ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើមាន់បំពងទឹកកូកា!

06-Jun-2018 12:19 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖

– ស្លាបមាន់ ១គីឡូក្រាម

– ទឹកស៊ីអ៊ីវខាប់ ២ស្លាបព្រាបាយ

– អំបិលបន្តិច

– កូកា ១កំប៉ុង

 

វិធីធ្វើ៖

១. យកស្លាបមាន់ ដាក់ទឹកស៊ីអ៊ីវខាប់ និងអំបិលបន្តិច ប្រឡាក់ច្របល់ចូលគ្នាឲ្យសព្វល្អ ទុកចោលប្រហែល ១៥នាទី ដើម្បីឲ្យវាចូលជាតិល្អ

 

២. រួចយកទៅដាក់បំពង មើលល្មមជិតឆ្អិន ចាក់ស្រោចពីលើកូកាចូលឲ្យសព្វ ទុកឲ្យឆ្អិនរួចស្រង់ដាក់ចានជាការស្រេច។

 

សម្រួលអត្ថបទដោយ៖ កូនពៅ