ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ផ្លែល្ពៅ មានអត្ថប្រយោជន៍ដែលយើងមិននឹកស្មានដល់

06-Jun-2018 04:13 PM

រូបភាព


ដោយ: Uddam

អត្ថប្រយោជន៍នៃទឹកផ្លែល្ពៅ៖


– កំចាត់ជាតិខ្លាញ់ក្នុងសរសៃឈាម ដែលបណ្តាលឲ្យមានជម្ងឺដាច់សសៃឈាមក្នុងខួរក្បាល


– ជួយពន្យឺតនូវដំណើរការនៃភាពចាស់ជរា និងការពារផងដែរនូវការកកើតមានជំងឺភ្នែកឡើងបាយ
– បន្ថយនូវការប្រឈមនឹងជំងឺលើសសម្ពាធឈាម ប្រឆាំងនឹងជំងឺពុកឆ្អឹង


– ប្រឆាំងនឹងការរលាកសន្លាក់ ទប់ស្កាត់ការកើតមានគ្រួសនៅក្នុងតម្រងនោមបាន


– ប្រឆាំងនឹងរោគដំបៅក្រពះ និងអាស៊ីតក្នុងក្រពះ។
– ជំនួយក្នុងការរំលាយអាហារ ជាតិសរសៃនៅក្នុងទឹកល្ពៅជួយក្នុងការគ្រប់គ្រងប្រព័ន្ធរំលាយអាហារ។ វាអាចព្យាបាលការទល់លាមក
– បង្កើនប្រព័ន្ធភាពសាំក្នុងរាងកាយវីតាមីនស៊ី និងសារធាតុរ៉ែដែលស្ថិតនៅក្នុងល្ពៅជួយបង្កើនប្រព័ន្ធភាពស៊ាំ។
– បន្ថយកម្តៅរាងកាយទឹកល្ពៅជាភ្នាក់ងារមួយល្អឥតខ្ចោះ។ វាមានប្រសិទ្ធភាពខ្លាំងណាស់នៅក្នុងការកាត់បន្ថយសីតុណ្ហភាពរាងកាយ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត