វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖
– ពោត ៨-១០ផ្លែ
– ខ្ទិះដូង ១ចានគោម
– ស្លឹកខ្ទឹម ២ដើមហាន់ល្អិតៗ
– ស្ករត្នោត ២០០ក្រាម
– អំបិល កន្លះស្លាបព្រាកាហ្វេ
វិធីធ្វើ៖
១. យកខ្ទិះដូង ដាក់រម្ងាស់ប្រហែល ១០នាទី រួចដាក់ស្ករត្នោត និងអំបិលចូល ទុកចោលប្រហែល ១៥នាទីទៀត ចាំបិទភ្លើងទុកឲ្យត្រជាក់បន្តិច ហើយដាក់ស្លឹកខ្ទឹមចូល
២. យកពោតមកបក ដាក់អាំងឲ្យឆ្អិនបានសព្វល្អ (ដាក់ភ្លើងក្តៅល្មម) រួចយកមកលាបទឹកខ្ទិះដូង
៣. លាបរួចយកទៅដាក់អាំងបន្តិចៗទៀត បន្ទាប់ពីអាំងបន្តិចហើយ យកវាមកលាបខ្ទិះដូងម្តងទៀតជាការស្រេច។
សម្រួលអត្ថបទដោយ៖ កូនពៅ