ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

វិធីផ្សំថ្នាំធម្មជាតិដើម្បីបណ្ដេញសត្វចង្រៃ និងធ្វើអោយបន្លែលូតលាស់ល្អផង !!

07-Jun-2018 09:31 PM

រូបភាព


ដោយ: Uddam

ថ្នាំបណ្ដេញសត្វចង្រៃ សំរាប់ការពារដំណាំនិងបន្លែតាមបែបធម្មជាតិ


1-វត្ថុធាតុផ្សំ (ប្រើអ្វីក៏បាន មានស្លឹកប្រើស្លឹក មានដើមប្រើដើម មានសំបកប្រើសំបក មានផ្លែប្រើផ្លែ)
-ជីក្រហម ឫ ជីនាងវង (Basil) = ½ Kg -ជីអង្កាមស្លឹកធំ ឬ ជីស្លឹកក្រាស់ (Oregano) 1 Kg
-ខ្ទឹមខៀវ (spring Onion) ½ Kg -ត្រប់វែង (Eggplant) 1 Kg -អូក្រា (ពោតបារាំង) Okra 1 Kg


-ផ្កាស្បៃរឿង (Morigold) 1 Kg -រមៀត (Turmeric) ½ Kg
-ស្តៅ (Neem Tree) 3 Kg -ល្ហុងខ្វង (Tuba Tuba) 1 Kg
-វល្លិបណ្ដូលពេជ្រ (Makabuhay) ½ Kg 
(គ្រឿងផ្សំ៖ រូបភាពខាងក្រោម)

 

 

 

 

 

 

 

 

 

 


2-វិធីធ្វើ: ផ្សំគ្រឿងខាងលើចូលគ្នា(ចិញ្ច្រាំឬហាន់អោយល្អិតឬបុកអោយល្អិតកាន់តែប្រសើរ) ដាក់ចូលក្នុងធុងចំនុះ២០លីត្រ។ ចាក់ទឹកចូល១០ លីត្រ។ រក្សាទុក ១៤ថ្ងៃ។ មួយថ្ងៃកូរម្តង។ បិទគំរបអោយជិត ទុកនៅម្លប់។
3-កំរិតប្រើ : គឺ ទឹកថ្នាំ១លីត្រ លាយទឹក១០លីត្រ សំរាប់បាញ់លើដំណាំ។ យកល្អ អ្នកគួរបាញ់នៅលើថ្នាលដំណាំឬនៅលើដី អោយបាន១ថ្ងៃ មុនពេលដាក់ដាំកូនដំណាំ។ បាញ់រៀងរាល់៣ថ្ងៃម្តង។ អ្នកដាំដំណាំទំពាំងបារាំងចាំបាច់ត្រូវតែប្រើថ្នាំនេះ។បើបងប្អូនធ្វើតាមការណែនាំ នឹងទួលបានផលល្អដូចរូភាពដំណាំខាងក្រោម៖