ឱសថបុរាណធម្មជាតិ
រូបភាព
ជំងឺខ្សោយតម្រងនោម ធ្វើឱ្យយអ្នកជំងឺពិសាបាយមិនបាន ធុំក្លិនមាត់ ក្អួតចង្អោរ ស្រកទម្ងន់ កើតទឹកនោមផ្អែម ហើមសាច់ ការលើសសម្ពាធឈាមធ្ងន់ធ្ងរ និងហើមសួត ដែលជាសញ្ញាត្រូវព្យាបាលបន្ទាន់។
ខាងក្រោមនេះជារូបមន្តធម្មជាតិព្យាបាលជំងឺខ្សោយតម្រងនោម និងជំងឺតម្រងនោមរ៉ាំរ៉ៃ៖
ព្យាបាល៖ ជំងឺខ្សោយតម្រងនោម និងជំងឺតម្រងនោមរ៉ាំរ៉ៃ
រុក្ខជាតិ៖ ស្លឹកញ
វិធីធ្វើ និងប្រើប្រាស់៖
-យកស្លឹកញខ្ចីល្មម ៨សន្លឹក និងទឹកស្អាត១លីត្រ
–យកស្លឹកញហាលនឹងខ្យល់ឱ្យស្ងួតបន្តិច (ហាលស្ងួតនោះមានប្រសិទ្ធភាពថ្នាំកាន់តែប្រសើរឡើង) ហាមយកស្លឹកទៅហាលនឹងកំដៅថ្ងៃ ឬកំដៅក្នុងចង្ក្រាន្តអគ្គិសនី ពីព្រោះកំដៅខ្លាំងពេក នឹងធ្វើឱ្យបាត់បង់មេថ្នាំ និងប្រសិទ្ធភាព
–ដាំទឹក១លីត្រឱ្យពុះ រួចដាក់ស្លឹកញចូល និងបន្ថយភ្លើង រួចរំងាស់រយៈពេល ១០ ឬ ១៥នាទី
–ទុកឱ្យត្រជាក់សិន សឹមផឹក តែនេះមានប្រសិទ្ធភាពត្រឹមរយៈពេល៧-៨ម៉ោង ហើយអាចក្លាសេបានសម្រាប់ផឹកបានតែមួយថ្ងៃតែប៉ុណ្ណោះ
–ត្រូវផឹកទឹកនេះ ៣ដងក្នុងមួយថ្ងៃ ម្តង១កែវមុនពេលបាយ រយៈពេល៣ខែ មិនត្រូវខកខាននោះទេ តែនេះងាយស្រូបយកនៅពេលក្រពះទទេ
–ក្រោយផឹកបាន៣០ថ្ងៃត្រូវទៅឱ្យគ្រូពេទ្យពិនិត្យ ថាតើជំងឺបាន
ធូរស្រាល ឬអត់។ ប្រសិនបើរោគសញ្ញានៅមានត្រូវនៅបន្តផឹកដដែលរហូតបាន ៣ខែ ត្រូវទៅពិនិត្យម្តងទៀត និងត្រូវបន្តផឹក ដើម្បីឱ្យប្រាកដថាគ្មានរោគសញ្ញាណាមួយនៅសល់។
*សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
អត្ថបទ៖ អ៊ាង សុផល្លែត