ឱសថបុរាណធម្មជាតិ
រូបភាព
ដោយ: Uddam
ព្យាបាល៖ រលាកស្បែកមានខ្ទុះ បូស និងរមាស់
រុក្ខជាតិ៖ ម្អម។ ជាប្រភេទស្មៅមានកំពស់ពី ១៥ ទៅ ៣០ សម ដើមប្រហោងមានរោមច្រើន។ ដុះដោយខ្លួនឯងនៅតាមវាលស្រែ ឬដាំជាបន្លែ។
វិធីធ្វើ និងប្រើប្រាស់៖
-យកម្អមស្រស់ បុកបំពោកលើកន្លែង រលាក បូស និងរមាស់។
*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត