វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖
– សរសៃមីអ៊ីតាលី (Spaghetti) ១ដុំ
– សាច់ជ្រូក ១០០ក្រាម ចិញ្រ្ចាំ
– ប្រហិតសាច់គោ ៤-៦គ្រាប់ ហាន់ជាបន្ទះ
– ម្ទេសប្លោក ប៉េងបោះ ការ៉ុត ខ្ទឹមបារាំង (តាមចំណង់ចំណូលចិត្ត) ១ផ្លែល្មម កាត់ជាដុំតូចៗ
– ទឹកប៉េងបោះ ១ក្រឡ
– ខ្ទឹមសចិញ្រ្ចាំ អំបិល និងម្រេចបន្តិច
វិធីធ្វើ៖
១. ដាក់ស្រុះសរសៃមីឲ្យទន់ប្រហែល ២០នាទី រួចស្រង់ចេញ
២.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់សាច់ចិញ្ច្រាំចូល ហើយដាក់ខ្ទឹមចិញ្ច្រាំ ខ្ទឹមបារាំងចូល រោយអំបិល និងម្រេចចូលបន្តិច ច្របល់ចូលគ្នា
៣. ដាក់ប្រហិត ម្ទេសប្លោក ប៉េងបោះ ការ៉ុត និងទឹកប៉េងប៉ោះចូល ច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនដួសដាក់ចានជាការស្រេច។