វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖
– សាច់មាន់ (សាច់ទ្រូង ឬ សាច់ភ្លៅ) ២០០ក្រាម កាត់ជាដុំតូចល្មម
– ម្ទេស ៧-១០គ្រាប់ និង ខ្ទឹមស ៥-៧កំពឹស (តាមចំណង់ចំណូលចិត្ត)
– ស្លឹកម្រះព្រៅ មួយដៃ
– ទឹកប្រេងខ្យង ១ស្លាបព្រាកាហ្វេ
– ទឹកស៊ីអ៊ីវ និង ស្ករស មួយមុខ កន្លះស្លាបព្រាកាហ្វេ
– ទឹកស៊ីអ៊ីវខាប់បន្តិច
វិធីធ្វើ៖
១. យកខ្ទឹមសបកសំបក ហើយបុកចូលក្នាជាមួយម្ទេស ទុកមួយឡែក
២. ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមដែលបុកជាមួយម្ទេសចូល ឆាច្របល់កុំឲ្យក្រៀមពេក ហើយដាក់សាច់មាន់ចូល ឆាត្រលប់ប្រហែល ២-៣នាទី ឲ្យសាច់ឆ្អិនល្មម
៣. ដាក់គ្រឿង ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករសចូល និងទឹកស៊ីអ៊ីវខាប់ចូលបន្តិច ឆាច្របល់ចូលគ្នាឲ្យសព្វ
រួចដាក់ស្លឹកម្រះព្រៅចូល ឆាចូលគ្នា ៤-៥ត្រលប់ ឆ្អិនហើយដួសដាក់ចានជាការស្រេច។
*ទទួលទានជាមួយបាយក្តៅៗ ថែមជាមួយនឹងស៊ុតចៀនទៀត កាន់តែឆ្ងាញ់។
សម្រួលអត្ថបទដោយ៖ កូនពៅ