វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
អ្នកប្រាកដជាធ្លាប់ ស្គាល់ “ពងមាន់អាំង” ច្បាស់ហើយ មែនទេ? តើអ្នកចង់ដឹងពីរបៀបក្នុងការធ្វើទេ? ខាងក្រោមនេះជារបៀបធ្វើងាយៗ
គ្រឿងផ្សំ៖
ពងមាន់ ១០គ្រាប់
ម្រេច ១ស្លាបព្រាកាហ្វេ
ស្ករស កន្លះស្លាបព្រាបាយ
ម្សៅស៊ុប បន្តិច
អំបិល បន្តិច
ទឹកស៊ីអីុវ ១ស្លាបព្រាកាហ្វេ
ប្រេងខ្យង ១ស្លាបព្រាកាហ្វេរបៀបធ្វើ៖
ជាដំបូងយកពងមានគោះសំបកខាងលើបន្តិច ចាក់ពងមាន់ចេញដាក់ដែលមានខាងលើចូលកូរអោយសព្វរួច រួចយកសារាងបាញ់ពងមាន់នេះចូលក្នុងសំបកវិញរួចយកវាទៅអាំងអោយឆ្អិនក្រោយអាំងឆ្អឹន ទទួលទានជាមួយអំបិលម្រេចក្រូចឆ្មារ និងស្លឹកជីជាការស្រេច៕