វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖
-ពងមាន់ ២ -ស្ករ ២ខាំ -ខ្ទិះដូង ១កំប៉ុង
-ស្លឹកតើយ ៣សន្លឹក
-ម្សៅសារាយ ១ស្លាបព្រាបាយ
-ទឹក ១កំប៉ុង
-អំបិលចុងស្លាបព្រា
របៀបធ្វើ៖
១- យកម្សៅចាហួយ លាយជាមួយទឹក រំងាស់ជាមួយស្លឹកតើយ ចំនួន១០-១៥នាទី ទើបស្រង់ស្លឹកតើយចេញ។
២- គោះពងមាន់ នៅក្នុងចានមួយ ជាមួយស្ករត្នោត និង ខ្ទិះដូង វាយអោយចូលគ្នា គ្រាន់តែវាយលំៗអោយនៅសល់ជាតិពងមាន់ ក៏បាន។
៣- យកពងមាន់ដែលគោះហើយនេះ ទៅច្រូចលើទឹកចាហួយ ហើយកូរអោយសព្វ រួចលើចុះ។ ៤- ដួសទឹកចាហួយនេះ ចាក់ចូលពុម្ព ទុកចោល ប្រហែល២ម៉ោង ដើម្បីអោយរងកក ជាសារាយដុំ បន្ទាប់មក ចាក់ចេញ តម្រៀបទៅលើចាន ដើម្បីទទួលទាន។
៥- បើយើងមិនចូលចិត្តរសជាតិខ្ទិះដូង យើងអាចជំនួសបានដោយជាតិទឹកសុទ្ធ ក្នុងចំនួនស្មើគ្នា នឹងខ្ទិះដូង។
៦- បើពុំមានពុម្ព អាចចាក់ថាសធម្មតា ហើយកាត់ដុំ នៅពេលកក ក៏បាន។