ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

អាហារដែលមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក

16-Jun-2018 11:52 AM

រូបភាព


ដោយ: Uddam

ចំពោះមូលហេតុដែលបណ្តាលអោយកើតជំងឺមហារីក គឺមកពីច្រើនកត្តាណាស់ ដូចជា នៅក្រោមកម្តៅថ្ងៃច្រើនពេក ជក់បារី ញ៉ាំអាហារមិនល្អ ការប៉ះពាល់ថ្នាំពុល(ថ្នាំសម្លាប់សត្វល្អិត….) ជាដើម។
តែទោះជាយ៉ាងណាក៏ដោយ ដើម្បីកុំការពារកពីជំងឺមួយនេះ អ្នកត្រូវកុំប្រព្រឹត្តសកម្មភាពដូចដែលបានរៀបរាប់ខាងលើ ហើយថែមទាំងញ៉ាំអាហារមួយចំនួនដូចខាងក្រោម ដែលវាសុទ្ធតែមានសមត្ថភាពដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។
១. សណ្តែក (Bean)
សណ្តែកមានផ្ទុកសារធាតុគីមីរុក្ខជាតិ និងជាតិសរសៃដែលមានប្រយោជន៍ អាចបងា្ករការបន្តពូជនៃកោសិកាមហារីក ពន្យឺតនៃការលូតលាស់របស់កោសិកាមហារីក និងកាត់បន្ថយទំហំដុំមហារីកបាន ដែលនេះក៏ដោយសារតែមានមានទឹកអាស៊ីត Phytic អាស៊ីតហ្វូលីក protease inhibitors និងសារជាតិ saponins ផងដែរ។

២. ការ៉ុត
សារធាតុប្រឆាំងអុកស៊ីតកម្ម Beta-carotene ដែលមាននៅក្នុងការ៉ុតវាអាច ជួយការពារភ្នាសកោសិកានៅក្នុងរាងកាយកុំអោយរងផលប៉ះពាល់ពី ពីជាតិពុល ហើយនិងការកើតជំងឺមហារីកផងដែរ។

៣. ខ្ញី
ខ្ញីមានអត្ថប្រយោជន៍អាចជួយការពារកប្រឆាំងនឹងការរលាក ពន្យឺតការលូតលាស់របស់កោសិកាមហារីកផងដែរ។ លើសពីនេះទៅទៀត វាក៏អាចជួយព្យាបាលជំងឺឈឺក្បាលរ៉ាំរ៉ៃ ប្រកាំង ចង្អោរ និងវិលមុខបានផងដែរ។
ខាងលើនេះ គឺជាបន្លែមួយចំនួនដែលអាចអាចញ៉ាំវាបានដោយយកវាទៅផ្សំនៅក្នុងអាហារបស់អ្នកបានយ៉ាងងាយ។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។