វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
អ្នកកំពុងតែស្វែងរកអ្វីដែលថ្មីប្លែកមែនទេ? បង្អែមដែលមានរសជាតិឆ្ងាញ់ងាយស្រួលធ្វើ ចំណាយគ្រឿងតិចឆាប់បានទទួលទាន និងងាយស្រួលរកទិញនៅតាមទីផ្សារដែលនៅក្បែរផ្ទះលោកអ្នកដើម្បីចម្អិន ពិសារជួបជុំក្រុមគ្រួសារ មិត្តភ័ក្ក និងមិត្តរួមការងារក្នុងកម្មវិធីអ្វីមួយ ។គ្រឿងផ្សំ៖ -ពោត ;ស្ករស ៣ស្លាបព្រា ;សាច់ដូង;អំបិល បន្តិច;ល្ងរ
របៀបធ្វើ៖
ជាដំបូងយកពោតទៅចិតកិនវាអោយម៉ត់ដាក់អំបិលបន្តិច យកទៅចំហុយអោយឆ្អិនដួសដាក់ចានទុកមួយលែក បន្ទាប់មកលាយស្ករសជាមួយល្ងរបញ្ជូលគ្នាពេលញាំុអ្នកគ្រាន់តែដួសស្ករដាក់ពីលើនិងដាក់ដូងជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស