ឱសថបុរាណធម្មជាតិ
រូបភាព
ព្យាបាល៖ បាក់ឆ្អឹង ឈឺសន្លាក់ រលាកសន្លាក់ឆ្អឹង
ឈ្មោះរុក្ខជាតិ ៖ ឆ្អឹងមាន់ខ្មៅ
លក្ខណៈរុក្ខជាតិ ៖ ជាគុម្ពព្រឹក្សតូច មានកំពស់ពី ១-១.៥ម។ ដើមរឹងពណ៌ស្វាយក្រម៉ៅ មានថ្នាំង(ដើមខ្ចី)។
ស្លឹក ៖ ស្លឹកទោលដុះទល់ទងរាងផ្លែលំពែងទ្រវែង មានពណ៌បៃតងចាស់ ទ្រនុងមេពណ៌ស្វាយ។
ស្លឹកមានប្រវែង ៦-១២ស.ម ទទឹង ១-២ស.ម។
ផ្កា ៖ កញ្ចុំផ្កាចេញនៅខាងចុងមែកឬប្រគាបស្លឹក ផ្កាពណ៌សលាយស៊ីជំពូ ឬក៏បន្តបន្ទាប់គ្នា។
ផ្លែ ៖ ជាកួរមានប្រវែងពី ១-២ស.ម មានគ្រាប់៤។
កន្លែងដាំដុះ ៖ គេនិយមខ្ចីសម្រាប់លំអ បន្តពូជដោយគ្រាប់ និងមែកខ្ចី។
សមាសធាតុគីមី ៖ ស្លឹកនិងមែកខ្ចីមានជាតិល្វីង Alcaloide(Justicine) ជាអបិល sels de potassium
និងមានជាតិប្រេង។
ផ្នែកប្រើប្រាស់ ៖ រុក្ខជាតិទាំងមូល។
កបនឹងជម្ងឺ៖ បុកបំពោកសម្រាប់ហើម ឆ្អឹងបាក់ សន្លាក់ឆ្អឹង គ្រេចថ្លោះ សំលាប់សត្វល្អិត។
ស្ងោរផឹកសម្រាប់រលាកសន្លាក់ កើតលឿង សំរួលចលនាឈាមរត់ បូស ពឹស។
កំរិតប្រើ៖ 6g – 12g ស្ងោរផឹក ឆុង ឬ ត្រាំស្រា (សំរាប់មួយថ្ងៃ)។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទៈ អ៊ាង សុផល្លែត
ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា