ចំណេះដឹងទូទៅ
រូបភាព
ទម្លាប់នៃការចៀនត្រីភាគច្រើន យើងតែងតែដាក់ខ្ទះលើចង្ក្រាន្តឲ្យក្តៅ ហើយចាក់ខ្លាញចូល រួចទុកឲ្យក្តៅមួយជាន់ទៀត ទើបដាក់ត្រីចូល ហើយចៀនទាល់តែត្រីឡើងក្រៀមឬខ្លោចតិចៗទើបដាក់ចុះ។ បើតាមការលើកឡើងពីវេជ្ជបណ្ឌិត ថា ការធ្វើបែបនេះ ប្រៀបដូចជាការផលិតគីមីកាន់តែច្រើន ព្រោះនៅពេលដែលខ្លាញ់ក្តៅ បែកធាតុវាបង្កើតបានគីមីមួយ ហើយនៅពេលដាក់ត្រីចូលក្នុងខ្លាញ់ក្តៅ វាបែកធាតុបង្កើតបានគីមីមួយទៀត។ ចំណែកឯសាច់ត្រី បានបាត់បង់គុណភាពស្ទើរទាំងអស់ ពោលត្រីដែលអ្នកដាក់ចូលក្នុងមាត់ ហើយទំពារយ៉ាងឆ្ងាញ់ពិសានោះ មិនខុសពីកំពុងញ៉ាំខ្មោចត្រី ដែលពោពេញដោយគីមីពុល។
វេជ្ជបណ្ឌិតដដែល បានណែនាំថា គួរផ្លាស់ប្តូរការចម្អិនត្រីតាមទម្លាប់បែបនេះ និងបានបង្ហាញពីវិធីចៀនត្រីប្រកបដោយសុវត្ថិភាព។ ដំបូងដាក់ខ្ទះលើចង្ក្រាន្ត និងកុំទុកឲ្យខ្ទះក្តៅទាន់ ត្រូវដាក់ត្រីក្នុងខ្ទះត្រជាក់ ហើយចាក់ទឹកចូលបន្តិច រួចបន្ថែមប្រេងអូលីវចូលបន្តិច គ្របឲ្យជិតអមដោយកម្តៅភ្លើងតិចៗ ។ ក្រោយមក ក្រឡាប់ត្រីទៅម្ខាងទៀត ដោយកុំទុកឲ្យឡើងក្រហមឬខ្លោច។ ធ្វើបែបនេះ មិនត្រឹមតែកាត់បន្ថយជាតិពុលក្នុងរាងកាយបាននោះទេ ថែមទាំងអាចរក្សាបានគុណភាពត្រី ដែលផ្តល់ប្រយោជន៍ដល់រាងកាយរបស់យើងទៀតផង៕សម្រួលអត្ថបទដោយ៖ខ្ទឹមស