ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើម្ជូរម្នាស់បង្គា!

21-Jun-2018 12:10 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖

– បង្គា ១៥០ក្រាម បកសំបកឲ្យស្អាត

 

– ម្នាស់ ៣០០ក្រាម កាត់ជាដុំតូចៗ

– គ្រឿងការី ២ស្លាបព្រាបាយ

– ទឹកអំពិលទុំ ៤ស្លាបព្រាបាយ

– អំបិល ១ស្លាបព្រាកាហ្វេ

– ទឹក ៣កូនចាន

 

វិធីធ្វើ៖

១. ដាក់ទឹកចូលឆ្នាំង ទុកមួយរំពុះ រួចដាក់គ្រឿងការីចូល កូរឲ្យសព្វ ហើយដាក់បង្គាចូល ទុកឲ្យឆ្អិនបន្តិច

 

២. ដាក់ម្នាស់ ទឹកអំពិលទុំ និងអំបិលចូល ច្របល់កូរគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច។

 

សម្រួលអត្ថបទដោយ៖ កូនពៅ