ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ព្យាបាលមហារីក

21-Jun-2018 03:43 PM

រូបភាព


ដោយ: Uddam

ក្តីសង្ឃឹម​ចុងក្រោយ​សម្រាប់​អ្នកជំងឺ​មហារីក​!​បុរស​ម្នាក់​ជា ជនជាតិ​ថៃ បានកើត​ជំងឺមហារីក​ដល់ ដំណាក់កាល​ពេទ្យ​លែង​ព្យាបាល ។ ប៉ុន្តែ​រយៈពេល​បី​បួន​ខែ​ចុងក្រោយ គាត់​បានជា​សះស្បើយ​ស្ទើរតែ​មិនគួរ​ជឿ!
មួយវិញទៀត ជាការ​ទទួលបាន​ផល​ជាក់ស្តែង​ពី​ប៉ា របស់​ក្មួយ​ស្រី លីម លីន​ដា ដែល​គាត់ បាន​ចែករំលែក​បទពិសោធន៍។ ស្លឹកទៀបបារាំង​អាច​សម្លាប់​មេរោគ​មហារីក ១.០០០​ដង លើស​ឱសថ​ផ្សេងៗ ។ ពិសេស​មេរោគ​មហារីក​ដោះ សួត និង​មហារីក​ក្រពេញប្រូ​ស្តា​ត ជាមួយនេះ វា​អាច​ព្យាបាល​ទឹកនោមផ្អែម ឈឺ សន្លាក់ឆ្អឹង​ផងដែរ ។​

* គ្រឿងផ្សំ៖

– ស្លឹកទៀបបារាំង៤០សន្លឹក (កុំយកស្លឹកចាស់ពេក) និងទឹកស្អាត១លីត្រ

– យកវាទៅហាលនឹងខ្យល់ឲ្យស្ងួត ព្រោះវាធ្វើឲ្យស្លឹកដែលហាលស្ងួតនោះមានប្រសិទ្ធិភាពថ្នាំកាន់តែប្រសើរឡើងថែមទៀត កុំយកស្លឹកវាទៅហាលនឹងកំដៅថ្ងៃ ឬកំដៅក្នុងចង្ក្រាន្តអគ្គីសនី ពីព្រោះកំដៅខ្លាំងពេកវាធ្វើឲ្យបាត់បង់មេថ្នាំ និងប្រសិទ្ធភាពរបស់វា។

* វិធីធ្វើ៖

– ដាក់ដាំទឹក១លីត្រឲ្យពុះ

– ពេលពុះភ្លាមដាក់ស្លឹកទៀបចូល និងបន្ថយភ្លើង រួចរំងាស់រយៈពេល២០នាទី ពណ៌វានឹងក្លាយទៅជាត្នោតចាស់ ឬដូចតែធម្មតា។

– ទុកវាឲ្យត្រជាក់សិនចាំផឹក តែនេះមានប្រសិទ្ធិភាពត្រឹមរយៈពេល៧-៨ម៉ោង ហើយអាចក្លាសេបាន។

– ត្រូវផឹកទឹកនេះឲ្យបានជាប់រយៈពេល៣០ថ្ងៃ និងផឹក៣ដងក្នុងមួយថ្ងៃ ម្តង១កែវមុនពេលបាយ ហាមខកខាន តែនេះងាយស្រូបយកនៅពេលក្រពះទទេ។

– ក្រោយផឹកបាន៣០ថ្ងៃត្រូវទៅឲ្យគ្រូពេទ្យពិនិត្យថាតើជម្ងឺនៅមាន ឬអត់ ហើយប្រសិនបើរោគសញ្ញានៅមានត្រូវនៅបន្តផឹកដដែល។ ប្រសិនបើរោគសញ្ញាបាត់មុនរយៈពេល៣០ថ្ងៃ ត្រូវបន្តផឹកដើម្បីឲ្យប្រាកដថាគ្មានរោគសញ្ញាណាមួយនៅសល់។

* សម្រាប់អ្នកដែលចង់ថែទាំសុខភាព៖ អាចផឹក១កែវក្នុង១ថ្ងៃ ៣០នាទីមុនពិសាបាយ ហើយ៥ថ្ងៃក្នុងមួយអាទិត្យ ហើយមិនត្រូវលាយជាមួយតែអ្វីផ្សេងនោះទេអាចធ្វើឲ្យវាឆុងគ្នា។

បញ្ជាក់ៈ ស្លឹក​ទៀបបារាំង​ត្រូវ យកទៅ​ហាល​ឱ្យ​ស្ងួត​សិន​ចាំ​យកមកដាំ​ពិសា។ ហាម​ដាំ​ទាំង​ស្រស់ដាច់ខាត ព្រោះ​ស្លឹក​ទៀបបារាំង​នេះ​មាន​ជាតិ​ពិសខ្លាំង ដែល​វា​អាច​សម្លាប់​កោសិកា​ក្នុងរាងកាយ​បាន។​

សូម​ចងចាំ​ថា គេ​អាច​សាកល្បង វិធី​នេះ​នៅពេលដែល​ពេទ្យវិទ្យា​សាស្ត្រ អស់​សមត្ថភាព​ព្យាបាល ។ ចំពោះ​ស្លឹកទៀបបារាំង គឺមាន​ប្រសិទ្ធភាព​យ៉ាងខ្លាំង​ក្នុងការ​ប្រឆាំង​ និង​សម្លាប់​មេរោគ មហារីក​កាច​សាហាវ និង​មហារីក​កូនកណ្តុរ  វា​ក៏​ជួយ​ដល់​ប្រព័ន្ធ​ការពារ​ខ្លួន​របស់​យើងឱ្យ​រឹងមាំផងដែរ ។ វាជួយ​កម្ចាត់​ជាតិ​អាស៊ីត​អ៊ុយ​រិច​ចេញពីក្នុង​ឈាម និង​ជួយ​ដល់​ប្រព័ន្ធ​បង្ហូរ នោម​ផងដែរ ដោយ​មិន​ធ្វើឱ្យប៉ះពាល់ដល់​សុខភាព​ឡើយ ។

​ស្លឹក​ទៀបបារាំង​ជា​ថ្នាំ​ប្រឆាំង នឹង​ការ​រលាក​សាច់ដុំ ឈឺសន្លាក់​ឆ្អឹង​ដោយ​យក​ស្លឹក​វា​ស្ងោរ​ជាមួយ ទឹក​១៥ នាទី រួច​យក​ទឹក​វា​ទៅ​ម៉ាស្សា ​និង​ស្អំ រយៈពេល​២០​នាទី​ចំ​កន្លែង​ដែល​ឈឺ ចំនួន​ពីរដង​ក្នុង​មួយថ្ងៃ ។​

សូមចែករំលែកបន្តដើម្បីទទួលបានសុខភាពល្អទាំងអស់គ្នា!

** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។**

អត្ថបទដោយ៖ អ៊ាង សុផល្លែត