ឱសថបុរាណធម្មជាតិ
រូបភាព
រុក្ខជាតិ៖ ព្រីងដោះក្របី
ព្យាបាលជំងឺ៖ ទឹកនោមផ្អែម ធា្លក់ស រាកមួល ចុះក្អួត រោគសើស្បែក លាងរបួស និងឈាមច្រមុះ
ផ្នែកប្រើប្រាស់៖ ស្លឹក សំបក ដើម និងគ្រាប់
ការប្រើប្រាស់៖
-ស្លឹក ដើម សំបក៖ ប្រើជាថ្នាំទឹកនោមផ្អែម ទប់រាក
-ស្លឹក៖ ឃាត់ឈាមច្រមុះ លាងរបួស បុកយកទឹកលាបរោគសើស្បែក
-គ្រាប់៖ ដាំទឹក ឬបុកឱ្យម៉ដ្ឋទទួលទាន ព្យាបាលរោគទឹកនោមផ្អែម រាកមួល រាក ចុះក្អួត
-សំបកដើម៖ ព្យាបាលរាក ដាំលាងរបួស និងធ្លាក់ស។
វិធីធ្វើ៖
-គ្រាប់បុកជាម្សៅ ប្រើ ១-២ ក្រាម ក្នុងមួយថ្ងៃ
-សំបក ១០-១៥ ក្រាម ក្នុងមួយថ្ងៃ
-ដើម ២០-៣០ ក្រាម ក្នុងមួយថ្ងៃ
-ស្លឹក ១០-១៥ ក្រាម ក្នុងមួយថ្ងៃ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្របូរាណ