ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបង្គាឆាម្រះព្រៅ!

22-Jun-2018 12:26 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖

 

– បង្គា ៣០០ក្រាម បកសំបកឲ្យស្អាត

 

– ស្លឹកម្រះព្រៅ ១ក្តាប់ដៃ

 

– ម្ទេស ៩-១០គ្រាប់ និង ខ្ទឹមស ៥កំពឹស (តាមចំណង់ចំណូលចិត្ត) បុកចូលគ្នា

– ទឹកប្រេងខ្យង ១ស្លាបព្រាបាយ

– ទឹកស៊ីអ៊ីវ ទឹកត្រី មួយមុខ កន្លះស្លាបព្រាបាយ

– ស្ករស កន្លះស្លាបព្រាកាហ្វេ

– ទឹក ២ស្លាបព្រាបាយ

 

វិធីធ្វើ៖

១. ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ម្ទេសខ្ទឹមបុកចូល ឆាច្របល់ចូលគ្នា ហើយដាក់បង្គាចូល ឆាច្របល់ចូលគ្នាឲ្យបង្គាឆ្អិនបន្តិច

 

២. ដាក់ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ទឹកត្រី ស្ករសចូល ឆាច្របល់ចូលគ្នាឲ្យសព្វហើយដាក់ទឹកចូល រួចដាក់ស្លឹកម្រះព្រៅចូល ឆា៣-៤ត្រលប់ទៀត ហើយដួសដាក់ចានជាការស្រេច។

 

សម្រួលអត្ថបទដោយ៖ កូនពៅ