ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រូបមន្តធ្វើទឹកក្រូចឆ្មារ ការពារជំងឺកាចសាហាវបាន ជួយកំចាត់មុន សម្រកទម្ងន់ កំចាត់ជាតិពុលពីក្នុងខ្លួន

25-Jun-2018 11:29 AM

រូបភាព


ដោយ: Uddam

ការផឹកទឹកក្រូចឆ្មារ១កែវពេលព្រលឹមអាចការពារជំងឺកាចសាហាវបាន ជួយកំចាត់មុន សម្រកទម្ងន់ កំចាត់ជាតិពុលពីក្នុងខ្លួន។

* រូបមន្តធ្វើទឹកក្រូចឆ្មារ៖

– ចិតខ្ញីជាចំណិតរួចគាបយកទឹកប្រមាណ ៣/៤ ពែងកាហ្វេ (រួចយកទៅចំហុយឲ្យឆ្អិនប្រមាណ១០នាទី)

– ទឹកក្រូចឆ្មារច្របាច់រួច ប្រហែល២ចំណិត

– ស្ករស ៤ស្លាបព្រាកាហ្វេ (តាមចំណូល)

– អំបិល កន្លះស្លាបព្រាកាហ្វេ (ឬតិចជាងនេះ)

–  ទឹកសូដា

– ទឹកកក

– ប្រសិនបើអ្នកចង់ដាក់ទឹកឃ្មុំ គ្រាន់តែដាក់ស្ករ ២ស្លាបព្រាកាហ្វេ រួចដាក់ទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ

– លាយល្បាយខាងលើហើយកូរឲ្យសព្វ ដាក់ចូលកែវរួចចាក់បន្ថែមទឹកសូដាដល់ ៣/៤ នៃកែវ រួចដាក់ទឹកកកជាការស្រេច អាចពិសារពេលព្រឹកមុនពេលទទួលទានអាហារ២០នាទី។

លក្ខណៈសម្បត្តិនៃទឹកក្រូចឆ្មារ

– ជួយបន្ថយការក្អក ឈឺក ផ្តល់វីតាមីន C ដល់រាង្គកាយ ជួយសម្រួលសម្ពាធឈាមបានល្អ បន្ថយស្ត្រេស កាត់បន្ថយកំណកឈាម និងជួយការបង្កើនសមត្ថភាពនៃកោសិកាប្រសាទផងដែរ ។​

– ជួយព្យាបាលមុន​លើ​ផ្ទៃមុខ​៖ ​ផឹកទឹក​ក្រូចឆ្មា​នឹង​ជួយ​បំ​លែង​សីតុណ្ហភាព​អាស៊ីត​ក្នុង​រាងកាយ  ដូច្នេះ​នឹង​ជួយ​លោកអ្នក​រក្សា​សុវត្ថិភាព​ពី​ការ​កើតមុន​។

​- វាក៏អាចជួយសម្រកទម្ងន់ បានយ៉ាងមានប្រសិទ្ធភាពផងដែរ បើលោកអ្នកពិសារវាជាមួយនឹងទឹកក្ដៅជាប្រចាំ

– ​ជួយ​ទប់ស្កាត់​មិនឲ្យ​កកើតគ្រួសតម្រងនោម និង​ជួយ​លោកអ្នក​បញ្ចេញ​នូវ​គ្រួស​នោះ​ចេញមកក្រៅ​

– ជំនួយប្រព័ន្ធ​ភាពស៊ាំ​រាង្គកាយ ថង់​ប្រមាត់​  ជំងឺ​រលាក​ពោះវៀនធំ​ វាល្អសម្រាប់អ្នកដែលមាន ជំងឺរលាកសន្លាក់ដៃជើង

– វាអាច ជួយលាងសំអាតគ្រឿងក្នុងរបស់យើងបាន ដូចជា លំពែង សួត និង ថ្លើម ជាដើម។

អត្ថបទដោយ៖ អ៊ាង សុផល្លែត