ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថធម្មជាតិព្យាបាលក្អក គ្រុនផ្ដាសាយ បន្ថយការឈឺចាប់ដោយសារកើតបូស ផ្សះ ដំបៅ ពិសេសឈឺហើមក្បាលដោះដោយសារស្ទះទឹកដោះ

25-Jun-2018 03:43 PM

រូបភាព


ដោយ: Uddam

ព្យាបាល៖ ក្អក គ្រុនផ្ដាសាយ បន្ថយការឈឺចាប់ដោយសារកើតបូស ផ្សះ ដំបៅ ពិសេសឈឺហើមក្បាលដោះដោយសារស្ទះទឹកដោះ

 

រុក្ខជាតិ ៖ វល្លិអង្ក្រេមអង្ក្រម។

វល្លិអង្ក្រេមអង្ក្រម ជារុក្ខជាតិប្រភេទវល្លិដែលមានផ្កាចេញពីប្រគាបស្លឹកជាចង្កោម ហើយមានគ្រាប់ពណ៌ក្រហម លាយខ្មៅពេលទុំដែលគេប្រដូចទៅនឹងភ្នែកខ្លាក្នុងរឿងព្រេងនិទានរបស់ខ្មែរ។

+ ផ្នែកប្រើប្រាស់: ឫស និងដើមមានជាប់ស្លឹក(ប្រមូលផលពេលចេញផ្កា) អាចប្រើស្រស់ឬហាលឲ្យស្ងួត។

វិធីធ្វើ និងប្រើប្រាស់៖

– ឫស និងដើមជាប់ស្លឹកប្រើព្យាបាលជំងឺក្អក គ្រុនផ្ដាសាយ (កម្រិតប្រើ៨-១៦ក្រាម/ថ្ងៃសម្រាប់ដាំផឹក)។

– គ្រាប់បុកបិទបំពោកជួយកាត់បន្ថយការឈឺចាប់ដោយសារកើតបូស ផ្សះ ដំបៅ ពិសេសឈឺហើមក្បាលដោះដោយសារស្ទះទឹកដោះ។

*ចំណាំ: ហាមលេបគ្រាប់របស់វា ពីព្រោះមានជាតិពុល។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត