ឱសថបុរាណធម្មជាតិ
រូបភាព
ជំងឺអុតស្វាយជាអ្វី?
ជំងឺអុតស្វាយជាជំងឺឆ្លង បណ្តាលមកពីវីរុសឈ្មោះ វ៉ារីហ្សែឡាហ្សូស្ទ័រ និង សំគាល់បានតាមរយៈពងទឹករមាស់ព័ណ៌ក្រហម ដែលកើតពេញខ្លួនលើស្បែក។ ជាញឹកញាប់វាកើតនៅលើកូនក្មេង។
*រោគសញ្ញា
-ស្នាមរមាស់លើស្បែក
-រោគសញ្ញានាំមុខ៖ ក្តៅខ្លួន ឈឺក្បាល និងមិនឃ្លានអាហារ
-ស្នាមចេញលើស្បែកចាប់ផ្តើម មួយថ្ងៃ ឬពីរថ្ងៃ ក្រោយចេញរោគសញ្ញានាំមុខ។
-ស្នាមលើស្បែកវិវឌ្ឍជាបីដំណាក់កាល
+ដំណាក់កាលទី១៖ ស្នាមកន្ទួលក្រហម ឬ ផ្កាឈូក
+ដំណាក់កាលទី២៖ ពងទឹក
+ដំណាក់កាលទី៣៖ ដំបៅក្រៀម
-ស្នាមកន្ទួលនឹងមិនកើតក្នុងពេលជាមួយគ្នាទាំងអស់នោះទេ។ ដូច្នេះ អ្នកជំងឺអាចមានដំណាក់កាលទាំងបី នៃស្នាមលើស្បែកនេះ (ស្នាមកន្ទួល ពងទឹក និងដំបៅក្រៀម) នៅក្នុងពេលតែមួយ នៅថ្ងៃទីពីរ នៃការចេញស្នាមលើស្បែក។
*មូលហេតុ
-វីរុសដែលបណ្តាលឲ្យកើតជំងឺអុតស្វាយ គឺវ៉ារីហ្សែឡាហ្សូស្ទ័រ
-វីរុសឆ្លងទៅអ្នកដែលនៅជុំវិញអ្នកកើតជំងឺ មួយថ្ងៃ ទៅពីរថ្ងៃមុនពងទឹកកើតឡើង និងនៅបន្តឆ្លងរហូតដល់ពងទឹកឡើងក្រៀម។
-វីរុសអាចឆ្លងតាមរយៈ ទឹកមាត់ ក្អក កណ្តាស និងការប៉ះពាល់ទឹកដែលចេញពីពងទឹក។
អ្នកដែលប្រឈមនឹងការកើតជំងឺអុតស្វាយ
-អ្នកដែលបានប៉ះពាល់ថ្មីៗនឹងអ្នកកើតជំងឺអុតស្វាយ
-អ្នកដែលមានអាយុ ក្រោម ១២ឆ្នាំ
-អ្នកដែលជាមនុស្សពេញវ័យរស់នៅជាមួយកូនក្មេង
-អ្នកដែលនៅក្នុងសាលារៀន ឬក៏ កន្លែងថែទាំកូនក្មេង
-អ្នកដែលប្រព័ន្ធការពាររាងកាយរបស់គេចុះខ្សោយ ដោយសារជំងឺ ឬក៏ ដោយសារការប្រើថ្នាំ
ព្យាបាល៖ អុតស្វាយ
គ្រឿងផ្សំ៖ ការ៉ុត និងស្លឹកល្ង
របៀបធ្វើ និងប្រើប្រាស់៖
-កាត់ការ៉ុត ១០០ក្រាមរួចហាន់វាដាក់ក្នុងចានមួយ
-ហាន់ស្លឹកល្ងស្រស់ចំនួន ៦០ ក្រាម
-ដាំជាមួយនឹងទឹកចំណុះពីរកែវកន្លះ រហូតទាល់តែរីងសល់ពាក់កណ្តាល
-ផឹកទឹកស៊ុបនេះមួយថ្ងៃម្តង។ ស៊ុបនេះសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយដល់ការព្យាបាលបានឆាប់រហ័ស។
បន្ថែមពីលើនេះ អ្នកជំងឺគួរព្យាយាមមុជទឹកធម្មតា ដែលមិនក្តៅពេក និងត្រជាក់ពេក ណិងស្លៀកពាក់សម្លៀកបំពាក់ស្តើង និងទន់។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត