ឱសថបុរាណធម្មជាតិ
ឱសថធម្មជាតិព្យាបាលរោគពោះវៀន ឈឺពោះបរិវេន វៀនធំ បន្ទន់លាមក អាហារមិនរលាយ តឹងពោះ ច្រាលពោះ
រូបភាព
ព្យាបាលជំងឺ៖ រោគពោះវៀន ឈឺពោះបរិវេនពោះវៀនធំ បន្ទន់លាមក អាហារមិនរលាយ តឹងពោះ ច្រាលពោះ
ប្រភេទរុក្ខជាតិ៖ ភ្ងាយ៉ា-មោក្ស
វិធីធ្វើ និងវិធីប្រើប្រាស់៖
-ផ្លែស្ងួតៈ អាហារមិនរលាយ តឹងពោះ ច្រាលពោះ
-ឫសៈ រោគពោះវៀន ឈឺពោះបរិវេនវៀនធំ បន្ទន់លាមក
-ប្រើស្ងួត កម្រិតពី ១០-២០ក្រាម យកមកដាំផឹក ក្នុង១ថ្ងៃ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
អត្ថបទទាក់ទង៖ អាការៈ ៥ យ៉ាងនេះ បញ្ជាក់ថា មានជំងឺមហារីកពោះវៀនធំ និងចុងពោះវៀនធំហើយ
ជំងឺមហារីកពោះវៀនធំ និងចុងពោះវៀនធំ ច្រើនតែមិនបង្ហាញនូវរោគសញ្ញា គួរឲ្យកត់សម្គាល់អ្វីឡើយ ក្នុងដំណាក់កាលដំបូង ប៉ុន្តែ បើសិនជាយើងអាចរកឃើញវាទាន់ពេលវេលា វាអាចនឹងព្យាបាលបានយ៉ាងមានប្រសិទ្ធភាព ជាមួយនឹងថ្នាំគីមី និងបាញ់កាំរស្មី។ ការធ្វើតេស្តរកមើលជំងឺមហារីកទៀងទាត់ មានប្រយោជន៍ណាស់ចំពោះរឿងនេះ។ ខាងក្រោមនេះ គឺជាអាការៈមួយចំនួន ដែលអ្នកគួរតែកត់សម្គាល់ អំពីជំងឺមហារីកពោះវៀនធំ និងចុងពោះវៀនធំ។
១.បន្ទោរបង់មិនទៀងទាត់
សញ្ញាសំខាន់មួយ នៃជំងឺមហារីកពោះវៀនធំ និងចុងពោះវៀនធំ គឺការផ្លាស់ប្តូរទម្លាប់នៃការបន្ទោរបង់។ បើសិនជាអ្នកទល់លាមក ឬរាករូសជាប់ ឬឈឺចាប់បែបរមួលក្នុងពោះផ្នែកខាងក្រោម ឬហូរឈាមតាមរន្ធគូថ នោះ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកមើលមូលហេតុរបស់វា។
២.ឈាមក្នុងលាមក
ការដែលមានស្នាមឈាមពណ៌ចាស់ ឬមានឈាមលើលាមក អាចជាសញ្ញាមួយនៃជំងឺមហារីកប្រភេទនេះហើយ។ ថ្វីបើ វាគឺជាសញ្ញាញឹកញាប់មួយ របស់ជំងឺឬសដូងបាត ឬមហារីកផ្សេងៗទៀតដូចជា មហារីកក្រពេះក៏ដោយ ក៏ការពិគ្រោះជាមួយអ្នកជំនាញ ខាងក្រពះពោះវៀន និងធ្វើតេស្តរកជំងឺនេះ ប្រហែលជាអាចជួយអ្នក ស្រាយចម្ងល់បានដែរ។
៣.មិនស្រួលក្នុងពោះ
បើសិនជាអ្នកមានអារម្មណ៍ថា មិនមានផាសុកភាព និងណែនៗក្នុងពោះ ដោយមិនបានញ៉ាំអាហារ ឬញ៉ាំអាហារបានតែពីរបីមាត់ បែរជាណែនក្នុងពោះដែរនោះ វាអាចជាសញ្ញាមួយ នៃជំងឺមហារីកពោះវៀនធំ និងចុងពោះវៀនធំដែរ។ សូមកុំគិតថា ការឈឺពោះ និងមិនស្រួលក្នុងពោះបែបនេះជាសញ្ញាថា ក្រពះខ្សោយអី បើសិនជាអ្នកមាន អាការៈនេះយូរណាស់ហើយ។
៤.មិនអាចបន្ទោរបង់អស់
អាការៈមួយផ្សេងទៀត នៃជំងឺមហារីកពោះវៀនធំ និងចុងពោះវៀនធំ គឺនៅពេលដែលអ្នកមានអារម្មណ៍ថា អ្នកមិនអាចបន្ទោរបង់លាមក ឲ្យអស់ទាំងស្រុង។ ខណៈពេលដែលមនុស្សភាគច្រើនជឿថា វាជាសញ្ញាមួយនៃក្រពះខ្សោយ ចូរពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកមើលមូលហេតុរបស់វាទៅ។
៥.អស់កម្លាំង
ការដែលមានអារម្មណ៍អស់កម្លាំង និងស្លេកស្លាំងជាប់ អាចជាសញ្ញាមួយ របស់ជំងឺមហារីកពោះវៀនធំ និងចុងពោះវៀនធំដែរ។ នេះដោយសារតែ កោសិកាមហារីក ជាអ្នកទាញយកថាមពល ដែលអ្នកត្រូវប្រើទៅចិញ្ចឹមខ្លួនវា ហេតុដូច្នេះហើយ ទើបធ្វើឲ្យអ្នកអស់កម្លាំង។ បើសិនជាមានអាការៈបន្ថែមដូចជា មិនស្រួលក្នុងពោះ ឬបន្ទោរបង់មិនទៀងទាត់ទៀតនោះ គួរតែដល់ពេល ពិគ្រោះជាមួយពេទ្យហើយ។
ប្រភព៖ health.com.kh
អត្ថបទទាក់ទង៖ មនុស្ស៥ប្រភេទ ប្រឈមនឹងជំងឺមហារីកពោះវៀនធំខ្លាំងបំផុត
១.រលាក ឬដំបៅពោះវៀន
ជំងឺរលាក ឬដំបៅពោះវៀន គឺជាកត្តាមួយដែលនាំឲ្យមានហានិភ័យនៃជំងឺមហារីកពោះវៀនធំ ប្រសិនបើអាការជំងឺនៅអូសបន្លាយយូរពេក។ អ្នកជំងឺទាំងនេះត្រូវអ្នកជំនាញលើសទឹកចិត្តឲ្យយកចិត្តទុកដាក់ចំពោះការព្យាបាល ក៏ដូចជាពិនិត្យតាមដានជំងឺ ឲ្យទៀងទាត់។
២.ប្រវត្តិគ្រួសារកើតជំងឺមហារីកពោះវៀនធំ
អ្នកដែលកើតក្នុងត្រកូលដែលមានជំងឺមហារីកពោះវៀនធំ ទៅថ្ងៃអនាគត់ត្រូវប្រឈមនឹងជំងឺនេះខ្ពស់ជាងអ្នកដទៃទៀត។ វិធីល្អ មានតែការពិនិត្យសុខភាពឲ្យបានទៀងទាត់ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យប៉ុណ្ណោះ។
៣.អ្នកដែលចូលចិត្តទទួលទានសាច់ក្រហម អាហារសម្បូរខ្លាញ់ និងសាច់អាំង
សាច់ក្រហម សាច់កែច្នៃ ត្រូវបានចុះក្នុងបញ្ជីអាហារដែលបង្កឲ្យកើតជំងឺមហារីក។ ដូច្នេះអ្នកត្រូវចេះកំណត់ការទទួលទានសាច់ក្រហម ឬប្តូរមកញ៉ាំត្រី មាន់ ឬសត្វស្លាបផ្សេងៗជំនួសវិញ។
លើសពីនេះ ពពួកអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ សាច់អាំងនៅលើភ្លើងដែលមានសីតុណ្ហភាពខ្ពស់ ក៏ជាដើមហេតុដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកផងដែរ។
៤.ភាពធាត់លើសទម្ងន់
ការលើសទម្ងន់ ឬធាត់ មិនត្រឹមតែបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំ និងរន្ធគូថនោះទេ ប៉ុន្តែវាក៏ជាកត្តាដែលនាំឲ្យកើតមានហានិភ័យនៃជំងឺមហារីកផ្សេងៗទៀតដែរ។ ដូច្នេះ អ្នកគួរតែព្យាយាមរក្សាទម្ងន់ឲ្យមានតុល្យភាព តាមរយ:ការធ្វើលំហាត់ប្រាណ និងជៀសវាងអាហារដែលសម្បូរជាតិខ្លាញ់។
ក្រៅពីការលើសទម្ងន់ ទម្លាប់ជក់បារី និងផឹកស្រាក៏មានហានិភ័យខ្ពស់នៃជំងឺមហារីកពោះវៀនធំ ដូចគ្នាដែរ។
៥.មនុស្សដែលមានអាយុចាប់ពី ៤០ឆ្នាំ
តាមស្ថិតិបានបង្ហាញថា មនុស្សភាគច្រើនដែលកើតជំងឺមហារីកពោះវៀនធំ និងរន្ធគូថ គឺមានអាយុលើស ៤០ឆ្នាំ។ ដូច្នេះហើយ គ្រូពេទ្យបានណែនាំឲ្យមនុស្សដែលមានវ័យនេះ ធ្វើការពិនិត្យយ៉ាងហោចណាស់ម្តង ក្នុងមួយឆ្នាំ ដើម្បីរកមើលជំងឺ និងធ្វើការព្យាបាលឲ្យទាន់ពេលវេលា។
ទោះជាយ៉ាងណា មនុស្សដែលមានវ័យ ៤០ឆ្នាំ ប្រឈមនឹងហានិភ័យនៃជំងឺមហារីកពោះវៀនធំ ទាបជាងមនុស្សដូចខាងលើ។ ចំពោះការកើតជំងឺនេះដែរ អាចព្យាបាលឲ្យជាសះស្បើយរហូតដល់ ៩៩ភាគរយ ប្រសិនបើអ្នករកឃើញសញ្ញាដំបូងរបស់វា៕
ដកស្រង់ពី៖ soha