ឱសថបុរាណធម្មជាតិ
រូបភាព
មុន គឺជាបញ្ហាស្បែក ដែលមនុស្សទូទៅ ជាពិសេសមនុស្សវ័យជំទង់។ ការសិក្សាមួយបានបង្ហាញថា ក្នុងចំណោមមនុស្ស ១ ០០០នាក់ មាន ៩៣ភាគរយ ជួបប្រទះនឹងបញ្ហាមុន។ មុនមាន៤ប្រភេទ គឺមុនខ្ទុះ មុនក្បាលខ្មៅ មុនអង្កាម និងមុនអ័រម៉ូន។ ថ្ងៃនេះ សូមណែនាំពីវិធីព្យាបាលមុនខ្ទុះតាមបែបធម្មជាតិ។
មុនខ្ទុះ បង្កឱ្យមានការឈឺចាប់លើស្បែក។ នៅពេលដែលរន្ធញើសស្ទះ ត្រូវបានបែកធ្លាយនៅពីក្រោមស្បែក រាងកាយរបស់អ្នកនឹងព្យាយាមបញ្ឈប់ការធ្លាយចេញនូវបាក់តេរីពី ក្នុងរន្ធញើស ដោយបង្កើតជាថង់ការពារជុំវិញរន្ធញើស។ ដំណើរការនេះគ្មានមុខបើក ឬក្បាល និងអាចប្រើរយៈពេលជាច្រើនសប្តាហ៍ ដើម្បីព្យាបាល។
ខាងក្រោមនេះ គឺជាវិធីធម្មជាំតិដើម្បីព្យាបាលបញ្ហាមុនខ្ទុះនៅលើផ្ទៃមុខ:
ព្យាបាល៖ មុនខ្ទុះ
ផ្លែឈើ៖ ផ្លែម្នាស់
ម្នាស់ ជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយវីតាមីនC ប៉ូតាស្យូម ស័ង្កសី និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អបំផុតសម្រាប់សុខភាពស្បែក។ ជាពិសេស ម្នាស់ គឺជាឱសថដ៏ពូកែបំផុតក្នុងការព្យាបាលបញ្ហាមុន មិនថាតែមុនធម្មតា ឬមុនខ្ទុះឡើយ។
ខាងក្រោមនេះ គឺជារបៀបប្រើប្រាស់ម្នាស់ដើម្បីព្យាបាលបញ្ហាមុននៅលើផ្ទៃមុខ:
របៀបប្រើប្រាស់
-យកម្នាក់មួយផ្លែចិតសំបកចេញ រួចគៀបយកទឹកឲ្យបានពីរស្លាបព្រាបាយ
-អនុវត្តត្រង់កន្លែងដែលកើតមុន រួចទុកចោលឲ្យបានមួយយប់
-ពេលព្រឹកឡើងទើបលាងសម្អាតចេញ តែត្រូវអនុវត្តរាល់ថ្ងៃដើម្បីឲ្យមុនឆាប់ជាសះស្បើយ។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត